ចូរផ្តល់និយមន័យនៃពាក្យ ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ចរាចរណ៍ សេចក្តីសម្រេច ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ផ្តល់និយមន័យនៃពាក្យៈ
- ព្រះរាជក្រមជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់ ប្រកាសឲ្យប្រើច្បាប់ក្រោយពីរដ្ឋសភាបានអនុម័ត និងត្រួតពិនិត្យដោយព្រឹទ្ធសភារួចហើយ
- ព្រះរាជក្រឹត្យជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់តែងតាំងមន្រ្តីជាន់ខ្ពស់
- អនុក្រឹត្យជាសេចក្តីសម្រេចខ្ពស់បំផុតរបស់អង្គការនីតិប្រតិបត្តិដែលចេញដោយនាយករដ្ឋមន្រ្តី ឬរាជរដ្ឋាភិបាល
- ប្រកាសជាសេចក្តីសម្រេចចិត្តរបស់ក្រសួងឬអន្តរក្រសួងជាអង្គការនីតិប្រតិបត្តិ
- សេចក្តីសម្រេច ជាលិខិតដែលមានអនុភាពក្រោមច្បាប់ តែស្របនិងច្បាប់ឬដូចច្បាប់ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិអាជ្ញាធរមានសមត្ថកិច្ចដូចជា អភិបាលខេត្ត ក្រុងជាដើម ។
- សារាចរជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយដែលខ្ពស់ជាង ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ