ចូរប្អូនៗសង្ខេបពីប្រវត្តិពិធីបុណ្យនៃសេចក្តីស្រឡាញ់ ? តើពិធីនេះមានផលអវិជ្ជមាន និងវិជ្ជមានដូចម្តេចខ្លះនៅក្នុងសង្គមខ្មែរ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បានជាខ្មែរមានជំនឿលើពិធីសែនមេបា ព្រោះជាពិធីមួយដែលចាស់បុរាណរៀបចំឡើងដោយដាក់គំនៀបលើស្រ្តីដែលប្រព្រឹត្តខុសពីប្រពៃណី ហើយមានលក្ខណៈតឹងតែងបំផុត ។
ពិធីសែនមេបា មានបីយ៉ាងគឺៈ
- ពិធីសែនការខុសមេបាចាស់ទុំៈ សំដៅដល់បងងប្អូនដែលមានការឈ្លោះទាស់ទែងខ្វែងពាក្យសម្តី និងមានញាតិមិត្តធ្លាក់ខ្លួនឈឺ ដូចនេះគេត្រូវរៀបចំសែនព្រេនបញ្ជាន់អារក្សទើបអាចរកឃើញ ហើយសុំខុមាសទោស ទើបសុខសប្បាយវិញ ។
- ពិធីសែនការខុសមេបាក្រមុំកំលោះៈ រៀបចំដល់ក្រមុំកំលោះដែលប្រព្រឹត្តខុសប្រពៃណីដោយពិធីបូលពង់មាន់តាមបែបចាស់បុរាណ ពេលរកឃើញអ្នកធ្វើខុស ត្រូវរៀបចំសែនព្រេននៅផ្ទះអ្នកជំងឺទើបជាសះស្បើយ ។
- ពិធីសែនការខុសមេបាផ្កាប់មុខ រឺបិទមុខៈ សំដៅដល់ពិធីកសុំខមាលទោសពីអ្នកប្រព្រឹត្តអំពើផិតក្បត់គ្នា ដើម្បីឲ្យអ្នកជំងឺជាសះស្បើយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ