ចូរប្រៀបលក្ខខណ្ឌធម្មជាតិកូរ៉េខាងត្បូងនិងកម្ពុជា ។
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
លក្ខខណ្ឌធម្មជាតិកូរ៉េខាងត្បូងនិងកម្ពុជា ៖
លក្ខខណ្ឌធម្មជាតិកូរ៉េ
- ប្រទេសកូរ៉េស្ថិតនៅខាងត្បូងនៃឧបកូរ៉េ ខាងលិចជាប់សមុទ្រលឿន ខាងកើតជាប់សមុទ្រជប៉ុន (សមុទ្រខាងកើត) ខាងត្បូងជាប់ច្រកកូរ៉េ និងមសមុទ្រកើត ។ ប្រទេសកូរ៉េមានផ្ទៃដីសរុប ៩៩៦៧៨ km2 ។
- អាកាសធាតុកូរ៉េខាងត្បូងបង្កើតឪ្យមានរដូវបួនច្បាស់លាស់ ។ និទាឃរដូវនិងសរទេរដូវមានរយៈពេលខ្លី ។សិសិរដូវត្រជាក់មានខ្បល់បក់បោកនិងធ្លាក់ទឹកកក ។ វស្សារដុវក្ដៅ សើមដីមានភ្លៀងធ្លាក់ ។ ធាតុអាកាសតែងទទួលឥទ្ធិពលទ្វីបនិងសមុទ្រនៅជុំវិញ ។ ខ្យល់មូសុងអាស៊ីខាងកើតនាំមកនូវខ្យល់ត្រជាក់ ពីតំបន់អាកទិចនៅសិសិររដូវនិងមូសុងបក់មកពីសមុទ្រចិនខាងត្បូងនៅវស្សានរដូវជាខ្យល់ក្ដៅផ្ទុតដោយចំហាយទឹកច្រើន ។
- នៅសេអ៊ូល សីតុណ្ហភាពខែមករាស្ថិតនៅចន្លោះ -៧ អង្សា និង ១ អង្សា ហើយនៅកក្កដាមានពី ២២ អង្សា ទៅ ២៩ អង្សា ។
- ធនធានធម្មជាតិសំខាន់ៗរបស់កូនកូរ៉េមាន ធ្យូងថ្ម (ភាគច្រើនជាអង់ត្រា អង់ត្រាស៊ីត ) ដែក និងក្រាភីត ។ រ៉ែផ្សេងៗទៀតមានស័ង្កសីតង់ស្ដែន សំណ មាស និងម៉ូលីបដែន ។ ប៉ុន្ដែប្រទេសសម្បូរថ្ម កំបោរណាស់ ។
លក្ខខណ្ឌធម្មជាតិកម្ពុជា
- ស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ជាប់នឹងប្រទេសវៀតណាម ឡាវ ថៃ
- អាកាសធាតុស្រុកខែចែកចេញជារដូវពិច្បាស់លាស់ គឺរដូវវស្សានឹងរដូវប្រាំង ។ រដូវវស្សាចាប់ពីខែតុលា ហើយរដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែមេសា
- សីតុណ្ហភាពមធ្យមប្រចាំឆ្នាំមាន ២៧ អង្សា នៅទីក្រុងភ្នំពេញខែក្ដៅជាងគេគឺខែ សីហា មានសីតុណ្ហភាព ៤០ អង្សា ហើយខែត្រជាក់ជាងគេ គឺខែមករា មានសីតុណ្ហភាព ១៤ អង្សា
- ធនធានធម្មជាតិមាន មាស ត្បូង ពេជ្រ ដែក សំណ ក្រាភិត ទង់ដែង ប្រាក់ ធ្បូងថ្ម ប្រេងកាត…។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ