ចូរប្រៀបធៀបព្រៃលិចទឹក និងព្រៃតំបន់ខ្ពស់។
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រៀបធៀបព្រៃលិចទឹក និងព្រៃតំបន់ខ្ពស់ៈ
ព្រៃលិចទឹក
- ជាព្រៃដែលមាននៅតាមមាត់បឹង ឬសមុទ្រនៅជុំវិញបឹងទន្លេសាប ទំនាបទាបៗក្នុងខេត្តកោះកុង មានដើមកោកាង ដើមចាក ដើមតាអោន ដើមស្មាច់ជាដើម ពុំមានដើមឈើធំៗទេ។ ព្រៃទាំងនេះជាជំរកត្រីយ៉ាងសំខាន់។
ព្រៃតំបន់ខ្ពស់មាន
- ព្រៃរបោះដែលមានដើមឈើធំៗដុះមិនសូវញឹក ហើយមានស្មៅ និងស្បូវដុះពីក្រោម មានច្រើននៅខ្ពង់រាបខាងជើង និងខ្ពង់រាបមណ្ឌលគីរី។
- ព្រៃស្តុកៈ មានដើមឈើធំៗដុះប្រជ្រៀតគ្នាយ៉ាងញឹក ហើយមានបណ្ណង្គជាតិរពាក់ ផ្តៅ វល្លិនៅពីក្រោម។ ព្រៃនេះសំបូរមាននៅតាមជួរភ្នំក្រវាញ ជួរភ្នំដងរែក និងខ្ពង់រាបរតនគីរី។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ