Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរប្រៀបធៀបកំនស្ពែម៉ាតូសូអ៊ីតនិងកំនអូវុល។

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ចំនុចរួម៖

  • ឆ្លងកាត់ដំណាក់កាល៣ដូចគ្នាគឺវគ្គដំណុះដំណាលវគ្គកំណើននិងវគ្គទំនុំ បង្កើតកាម៉ែត។

ចំនុចខុសគ្នា

កំនស្ពែម៉ាតូសូអ៊ីត៖                              

  • ប្រព្រឹត្ដទៅជានិរន្ដន៍ចាប់ពីពេលពេញវ័យរហូតដល់អស់ជិវិត។
  • នៅវគ្គកំនើនស្ពែម៉ាតូស៊ីតI កើនមាឌតិចតូច។
  • ក្នុងវគ្គទំនុំចំនែកទាំង២នៃមេយ៉ូសប្រព្រឹត្ដបន្សបន្ទាប់គ្នាដោយគ្មានផ្អាកទេ

ហើយធានានូវចំណែកស្មើគ្នានៃស៊ីតូប្លាសក្នុងស្ដែម៉ាទីត

  • មានបំលេងឯកទេសពីស្ពែម៉ាទីតទៅស្ពែម៉ាតូសូអ៊ីតI យ់ាងសុំាញុំាំ។
  • ចេញពីស្ពែម៉ាតូស៊ីតមួយផ្ដល់ស្ពែម៉ាតូសូអ៊ីត៤។

កំនអូវុល៖

  • ប្រព្រឹត្ដទៅជាអនិរន្ដន៍ចាប់តាំងពីអំប្រ៊ិយ៉ុងរហូតដល់អាយុ៤៥-៥៥ឆ្នាំដោយមានការផ្អាកដោយវគ្គសំរាក២គឺប្រូផាសI និងមេតាផាសII ហើយអាចបញ្ចប់បានតែមានការបង្កកំនើត។
  • នៅវគ្គកំនើតអូវ៉ូស៊ីតកើនមាឌយ៉ាងខ្លាំង។
  • ក្នុងវគ្គទំនុំចំណែកទី១ចាប់បន្ដបញ្ចប់។
  • ចំណែកទី២បន្ដភ្លាមប៉ុន្ដែផ្អាកប៉ុន្ដែផ្អាកនៅមេតា(អូវ៉ូស៊ីត)ហើយទាល់តែមានការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតទើបមានការបញ្ចប់ចំនែកទី២។ចំនែកស៊ីរតូប្លាសចែកមិនស្មើគ្នាទេគឺផ្ដល់ជាអូវ៉ូទីត១មាឌធំនិងគោលិកាប៉ូល១មាឌតូច។
  • គ្មានបំលែងឯកទេសទេ។
  • ចេញពីអូវ៉ូស៊ីតI មួយផ្ដល់ជាអូវ៉ូទីតតែមួគត់ឯកោសិកា២ទៀត(ឫ៣)ជាគោលិកាប៉ូល។

ចំណាំ៖ចំពោះកំនអូវុលគឺមិនជានិច្ចកាលផ្ដល់គោលិកាប៉ូលតែ២នោះទេ៖

  • បើគោលិកាប៉ូលទី១មិនរងចំណែកទី២នៃមេយ៉ូសទេនោះពេលចប់មេយ៉ូសវាផ្ដល់បានគោលិកាប៉ូលទី១រងចំណែកទី២នៃមេយ៉ូសនោះពេលចប់មេយ៉ូសវាផ្ដល់បានគោលិកាប៉ូលទី២សរុប៣។

១.កោសិកាពូជ(2n)

២.ស្ពែម៉ាតូកូនី(2n)អូវ៉ូកូនី(2n)

២.ស្ពែម៉ាតូស៊ីតI(2n)អូវ៉ូស៊ីត(2N)

៣.អូវ៉ូស៊ីត II (n)

៣.គោលិកាប៉ូលទីI (n)

៤.ស្ពែម៉ាទីត(n)អូវ៉ូទីត(n)

៤.គោលិកាប៉ូលទី២(n)

៥.ស្ពែម៉ាតូសូអ៊ីត(n)

Share