Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរបំភ្លឺអត្ថន័យនៃបុណ្យកឋិនទាន ។

គ្រូបង្រៀន
Khmer
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

អត្ថន័យនៃបុណ្យកឋិនទាន

បុណ្យកឋិនទាន គឺជាកុសលដែលធ្វើឡើងដោយការនាំសំពត់ ចីវទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស។ ក្នុងរយៈពេល២៩ថ្ងៃ គឺរាប់ចាប់ពីថ្ងៃទី១រោច ខែអស្សុជ ដល់ ១៥ កើត ខែកត្តិកឱ្យលោកក្រាលគ្រង ដើម្បីលោកបានអនិសង្ឃប្រាំតាមពុទ្ធានញ្ញាតិ ហៅថា កឋិនទាន ឬ កឋិន។

កឋិនទានពិសេសប្លែកពីទានទាំងពួង ដោយហេតុ៥យ៉ាងគឺ៖

  • បុណ្យនេះមិនអាចធ្វើរាល់ថ្ងៃ រាល់ខែ បានទេ ក្នុងមួយឆ្នាំធ្វើបានតែម្តង ធ្វើក្នុងថ្ងៃណាមួយក៏បាន ១វត្ថបានតែម្តង គត់ក្នុងមួយរដូវ
  • វត្ថុ គឺជាសំពត់ដែលជាកឋិនវត្ថុ បានតែស្បង់ឬចីពរ ឬសង្ឍាដី ក្រៅពីនេះពុំបានទេ សូម្បីតែវត្ថុបីរួមគ្នាក៏បាន។
  • អ្នកធ្វើនិងសង្ឃក្រាលគ្រងគប្បីធ្វើឱ្យបានត្រឹមត្រូវ តាមវិន័យបញ្ញាត្តិ
  • បុគ្គលអ្នកធ្វើបានអនិសង្ឃប្រាំយ៉ាងដែលមានចែងក្នុងវិន័យបិដកភាគទី៩។
  • បដិគ្គាឋាតៈ (អ្នកទទួល) បានតែភិក្ខុ ក្រៅពីនេះពុំបាន ហើយភិក្ខុនោះ​ លុះត្រាតែបាននៅវស្សាអស់បីខែទើបបាន។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1