Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរបញ្ជាក់ពីមូលហេតុដែលនាំអោយមានវិសមភាព នៃអក្ខរភាពរវាងខេត្តទាំងពីនេះ ។ តើអក្ខរភាពផ្តល់ផលវិបាកយ៉ាងណាខ្លះដល់សង្គមសេដ្ឋកិច្ចកម្ពុជា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ការអប់រំមានប្រសិទ្ធិភាពត្រូវផ្សារភ្ជាប់គ្នារវាងសាលារៀននិងសហគមន៍ ។

  • សាលារៀនៈ ពង្រឹង និងពង្រីកតាំងពីថ្នាក់មតេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាទូទាំងខេត្តក្រុង ។
  • សហគមន៍ៈ សហការណ៍ជិតសិ្នទ្ធិជាមួយមាតាបិតាសិស្ស និងអាណាព្យាបាលសិស្ស ផ្តល់ជាំសំភារៈសិក្សា តុ កៅអី ក្តារខៀន សៀវភៅសិក្សាគ្រប់ទូទាំងខេត្តក្រុង ។

តាមរបាយការណ៍វិទ្យាស្ថានជាតិស្ថិតិឆ្នាំ ១៩៩៨ បង្ហាញថាជនពេញវ័យក្នុងខេត្តមណ្ឌលគិរីមានអត្រាអក្ខរភាពទាប គឺពី១៦,៣% ទៅ ២៦,១% រីឯជនពេញវ័យនៅភ្នំពេញមានអត្រាអក្ខរភាពខ្ពស់រហូតដល់៨២,១% ។

ជនពេញវ័យខេត្តមណ្ឌលគិរីមានអត្រាអក្ខរភាពទាបព្រោះ

  • ជនពេញវ័យសព្វថ្ងៃគឺជាមនុស្សដែលកើតក្នុងឆ្នាំ១៩៩៨ឡើង
  • ខេត្តមណ្ឌលគិរិជាខេត្តដាច់ស្រយោល និងទទួលរងសង្គ្រាម អស់ជាច្រើនឆ្នាំធ្វើឲ្យសាលារៀនបិទទ្វារ ។
  • មណ្ឌលគិរីជាខេត្តមួយដែលពុំសូវមានការលូតលាស់ផ្នែក សេដ្ឋកិច្ច
  • ប្រជាជនភាគច្រើនជាជនជាតិ មានជីវភាពក្រីក្រពុំសូវយកចិត្តទុកដាក់ទៅលើការរៀនសូត្ររបស់កូន​
  • ពួកគេច្រើនរស់នៅតំបន់ព្រៃភ្នំ
  • កង្វះសាលារៀន និងគ្រូ
  • កង្វះមធ្យោបាយ ( សាលាឆ្ងាយពីផ្ទះ )

ជនពេញវ័យនៅភ្នំពេញមានអត្រាអក្ខរភាពទាបព្រោះ

  • ក្នុងពេលសង្គ្រាម ១៩៧០.១៩៧៥ ពុំបានបិទទ្វារដូចខេត្តមណ្ឌលគិរីទេ
  • ភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ សង្គមនិងវប្បធម៌
  • ជីវភាពប្រជាជនធូរធារច្រើន
  • អាណាព្យាបាលយកចិត្តទុកដាក់ការរៀនសូត្ររបស់កូន
  • ជាមជ្ឈមណ្ឌលប្រមូលផ្តុំទាំងសាលារដ្ឋ និងឯកជន

ផលវិបាកនៃអនក្ខរភាពចំពោះសង្គម និងសេដ្ឋកិច្ច៖

អនក្ខរភាពធ្វើឲ្យសង្គម និងសេដ្ឋកិច្ចគេចមិនផុតពីភាពអន់ ថយឡើយព្រោះ

  • អនក្ខរភាព , សង្គមជួបការលំបាក , ខ្វះធនធានមនុស្ស , ខ្វះអ្នកបច្ចេកទេស , ខ្វះកំលាំងផលិតកម្ម និងសេវាកម្ម , សេដ្ឋកិច្ចអន់ថយ​ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1