Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរបង្ហាញអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បង្ហាញ​អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមួយរួមមានដូចខាងក្រោម ៖

  • មាន​ភាព​ស្មើគ្នាចំពោះមុខច្បាប់
  • មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា​ ជំនឿ សាសនា និន្នាការនយោបាយ ដើមកំនើតជាតិ ឋានៈសង្គម ធនធានឬស្ថានភាពឯទៀតឡើយ ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពរបស់អ្នកដទៃឡើយ ។
  • ការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវប្រព្រឹត្តិតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់
  • មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត
  • មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ប្រទេសជាតិ
  • មានសិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី
  • មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្តាលអំពើខុសច្បាប់របស់អង្គការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពក្នុងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ
  • មានសិទ្ធិបង្តើតសមាគមន៍ និងគណបក្សនយោបាយ
  • មានសិទ្ធិពេញទីខាងជំនឿ
  • សិទ្ធិទទួលបានការអប់រំ រៀនសូត្រ ទទួលការគាំពារ ការការប្រឆាំងនិងអាជីវកម្ម សេដ្ឋកិច្ច  ។

ដូចនេះ ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យពិតជាមានតួនាទី និងកាតព្វកិច្ចយ៉ាងធំធេង និងមានសកម្មភាពយ៉ាងច្រើ​ននៅក្នុងសង្គមដែលមិនងាចខ្វះបាន ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1