ចូរបង្ហាញអំពីលក្ខណៈខ្លះនៃរឿងក្នុងគោល ( ចលនា ) ពុទ្ធនិយម និងខេមររនិយម ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បង្ហាញអំពីគោល (ចលនា ) គឺ៖
គោល ឬចលនាពុទ្ឌនិយមៈ
- អត្ថន័យ
ជារឿងដែលទាក់ទិនទៅនឹងសាសនាស ( ពោលគឺពុទ្ធសាសនានេះឯង ) មានៈ
ក. រឿងកម្មផល
- ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់
- កម្មល្អបានផលល្អ កម្មអាក្រក់បានផលអាក្រក់
- កម្ម សបានផល ស កម្មខ្មៅបានផលខ្មៅ
- នរណាសាបព្រោះខ្យល់ នរនោះទទួលផលជាព្យុរអសង្ឃរា ។
ខ. រឿងកម្មពៀរ
ពៀររម្ងាប់ដោយការមិនចង់ពៀរ គេយករឿងពីបុព្វជាតិក្តីឬបច្ចុប្បន្នជាតិក្តីរបស់តួអង្គអ្នកធ្វើអាក្រក់កាប់សម្លាប់ពង្រាត់ពង្រះធ្វើទុក្ខព្យាបាទសងសឹកចងអាឃាតគេមកនិយាយជារឿង ។
គ. រឿងសាងបារមី
ពិសេសក្នុងទសជាតក ដែលមានរឿងនិងបារមីដែលព្រះពោធិសត្វបានសន្សំនិងបំពេញ ។
ឃ. តួអង្គគឺមាន
- មនុស្ស ( ជាពោធិសត្វ សត្វបម្រុង នឹងត្រាស់ដឹង )
- សត្វ ( ជាសត្វមែនទែនដូចជាដំរីពោធិសត្វ ស្វាពោធិសត្វ ទន្សាយ ឆ្កែ សេក កិន្នរ ) ដែលព្រះអង្គច្យុរមកកើតជាសត្វនោះៗ ។
ង. រឿងដែលឋិតនៅក្នុងសម័យមុនពុទ្ធកាល ដួចជាបញ្ញាសជាតកទសជាតក ឬឋិតក្នុងសម័យពុទ្ធកាលរឿងក្នុងព្រះត្រៃបិដក ។
ច. រឿងច្រើនឋិតនៅនគរពារាណសី ក្រុងប៉ាវ៉ា កុសិនរា សាវត្ថី គោដារសាលា ព្រៃឥសីបតនមិគទាយវ័ន ។ល។
ឆ. ចំពោះចលនានៃរឿងដំណើររឿងច្រើនវែងៗ ។ ចលនាសំខាន់ៗស្ថិតនៅលើ
- វបត្តិទំនាសរវាងតួអង្គព្រះពោធិសត្វ និងពាហិរទ្រព្យ
- វិបត្តិទំនាស់រវាងតួអង្ញព្រះពោធិសត្វ និងទ្រព្យសម្បត្តិមាតាបិតា ប្រពន្ធ
- ទំនាស់រវាងទ្រព្យសម្បត្តិនិងរាស្រ្តខ្លះដែលជំទាស់មិនឲ្យព្រះពោធិសត្វធ្វើសកម្មភាព ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ពិសេសទៅបរលោក ។
អត្ថរូប
ក. រឿងជាតកឬអក្សរសិល្ប៍បែបពុទ្ធននិយមមានច្រើនប្រភេទជាអត្ថបទ
- សរសេរជាពាក្យរាយធម្មតា
- ជាពាក្យកម្រងកែវ
- ជាពាក្យកាព្យ ( សាស្រ្តល្បែងគោល )
ខ. រឿងដែលគេយកទៅអាន ឬសម្តែងធម៌ទេសនា ឬកម្សាន្តកែប្រែចិត្តគំនិតសម្រាប់ស្មូតជាដើម
គ. អត្ថបទទាំងនោះមានចារជាសាស្រ្តស្លឹករឹតក្នុងក្រាំងគម្ពីរ ឬបោះពុម្ពផ្សាយជាសៀវភៅសម្រាប់ប្រើជាក្បួនខ្នាតសិក្សានិងគោរពបូជា
ឃ. រឿងស្របទៅនិងជំនឿរបស់មហាជនទូទៅដោយលើកយកទស្សនៈឬទ្រឹស្តីងាយៗឬជ្រៅជ្រះមកនិយាយបែបបុគ្គលលាឌដ្ឋាន ( ពាក្យដែលមានបុគ្គលជាទីតាំងគឺជាពាក្យ ដែលនិយាយសំដៅបុគ្គលអ្នកសម្រេចអំពើទាំងពួង )តែងជារឿងឧទាហរណ៍ធ្វើឲ្នយងាយស្តាប់ ងាយយល់ដើម្បីធ្វើការប្រតតិបត្តិជឿស៊ប់ក្នុងសាសនា ( មានកម្មផលជាប្រធាន )
ង. ពាក្យពេចន៍ដែលប្រើសម្រាប់តែងគឺប្រើជាភាសា មគធ ( ភាសាបាលី ) លាយចម្រុះច្រើន
ច. ឃ្លាឃ្លោងប្រយោគច្រើនវែងៗ ហើយទាក់ទងពាក្យសម្តីក្នុងសាសនា ( តថាគត ភាវនាអ្នកដ៏មានអាយុ ម្នាលភិក្ខុទាំងឡាយ អាវុធសោព្រះដ៏មានព្រះភាគ មហាបពិត្រជាដើម )
ឆ. រឿងជាតកដើម ( គម្ពីរជាតក ) គេច្រើនចែកជាកណ្ឌ ( ជាផ្នែក ឬវគ្គ )
ជ. ចំពោះវិធីសាស្រ្តនៃការតែងគឺៈ
- សេចក្តីផ្តើមៈ ច្រើនមានជាបទនមស្ការ ព្រះរតនត្រៃមានតំណាលថាព្រះពុទ្ធគង់នៅអារាមណាមួយទ្រង់សម្តែងឡើងនូវរឿងអតីតជាតិរបស់ព្រះអង្គទៅកាន់ពុទ្ធបរិស័ទ
- តួសេចក្តីៈ ហាក់ដូចជា ធម៌ទេសនារបស់ព្រះអង្គឬហាក់ដូចជាអត្ថបទបំពេរចិត្តគំនិតឲ្យជឿបុណ្យបាប ឲ្យខ្លបខ្លាចអំពើអាក្រក់ស៊ប់ ចិត្តក្នុងពុទ្ធសាសនា
- បញ្ចប់សេចក្តីៈ ព្រះពុទ្ធ ( ពោធិសត្វ ) ទ្រង់បញ្ចប់ព្រះធម៌ទេសនាដោយមានការ សជាតិផ្សេងៗ
អត្ថរស
តម្លៃរឿងជាតក ឬគោលពុទ្ធនិយមដែលសំខាន់ជាងគេគឺ៖
- កម្សត់ ( កម្សត់រស )
- មនុស្សរសៈជាសេចក្តីវិនិច្ឆ័យរឿងជាតកគឺជារឿងរបស់ព្រះពុទ្ធអង្គកាលដែលព្រះអង្គកំពុងវិលអន្ទោលយោនយក កំណើតក្នុងបុព្វជាតិក្នុងភពផ្សេងៗដើម្បីបានត្រាស់ដឹង ស្រង់សត្វលោកដែលលិចលង់ក្នុងវាលវដ្តសង្សារ ។
គោល ឬចលនាខេមរនិយមៈ
អត្ថន័យ
- មានការទាក់ទងទៅនឹង សង្គមបរិយាកាសរបស់ខ្មែរ
- មានការទាក់ទងទៅនឹងប្រវត្តិសាស្រ្ត ភូមិសាស្រ្ត
- តួអង្គមនុស្សគ្រប់វណ្ណៈ ដែលមាននៅក្នុងសង្គមខ្មែរហើយដំណើររឿងស្ថិតនៅក្នុង សម័យដើមរបស់ខ្មែរ ។ ទីតាំងតំបន់ ភូមិ ឃុំ របស់ខ្មែរហើយបានផ្សាភ្ជាប់ទៅនឹងប្រកបអាជីវកម្មរបស់ខ្មែរពិតតែម្តង
- ចលនារឿងខ្លីៗគឺមាន៖
+ បញ្ហាទំនាស់វិបត្តិរវាងខ្លួន និងអ្នកដទៃ
+ បញ្ហាទំនាស់វិបត្តិរវាងខ្លួននិងគ្រួសារ
+ បញ្ហាទំនាស់វិបត្តិរវាងអ្នកដទៃនិងគ្រួសារ
- បញ្ហាចោទ និងដោះស្រាយ
- ទាក់ទងនិងលោកីយ៍ ហើយបានអប់រំមនុស្សឲ្យខិតខំរិះដោះស្រាយបញ្ហារស់នៅក្នុងសង្គមមនុស្ស ។
អត្ថរូប
- សេចក្តីផ្តើម ពុំមានឯកភាពដូចអក្សរសិល្ប៍ពុទ្ធនិយម ព្រាហ្មណ៍និយមគឹអាស្រ័យទៅលើបច្ចេកទេសនៃការតែនិពន្ធ ។
- តួសេចក្តី
+ តួអង្គ មនុស្ស សត្វ ធម្មជាតិ នៅស្រុកខ្មែរសុទ្ធសាត់
+ ទីកន្លែង ស្រុកភូមិ ឃុំ ខ្មែរ ប្រទេសខ្មែរ
+ បញ្ហាចោទ ជាទំនាស់ ដែលមានកើតនៅក្នុងសង្គមខ្មែរ
+ បញ្ហាស្រាយ ស្រាយដោយពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួន ជួនឈ្នះជួនចាញ់ គ្មានការអន្តរាគមន៍ ពីធទិទេព យក្ស គ្រុឌ ឬទេវតា
+ បំណង គឺឲ្យតម្លៃលើសមត្ថភាព ប្រាជ្ញាស្មារតី ដែលចេះកែច្នៃរចនារបស់ធម្មជាតិ យកមកប្រើប្រាស់ និងកែប្រែសង្គមឲ្យកាន់តែរឹងរីកចម្រើនឡើងទ្វេទៀត
+ បញ្ហាស្នេហាៈ តួឯកប្រុស និងតួឯកស្រីគឹតំណាងឲ្យ មនុស្សគ្រប់ប្រភេទ នៅក្នុងសង្គមហើយជាស្នេហាគ្មានព្រំដែន មិនមែនជាគូរពីបុព្វជាតិទេ ។ ស្នេហាអាចពើបឬព្រាត់ប្រាស់គ្នាអាស្រ័យភាពជាក់ស្តែងនៃការរស់នៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ ។
- បញ្ចាបសេចក្តីៈ តួអង្គអាចពើបពុំគ្នា រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង ឬអាចព្រាសប្រាស់គ្នា ។
សរុបមកអក្សរសិល្ប៍បែបខេមរនិយមបានលើកយកបញ្ហាចោទ បញ្ហាដោះស្រាយទៅតាមប្រយោជន៍សង្គមជាតិ ក្នុងគោលបំណងអប់រំណែនាំទូន្មានប្រៀនប្រដៅខេមរជនឲ្យចេះស្រឡាញ់អំពើល្អ ជៀសវាងរាល់អំពើអាក្រក់ ។