ចូរបង្ហាញពីលក្ខណៈរួម(ដូចគ្នា)និងខុសគ្នារវាងសំយោគARNនិងស្វ័យតំឡើងទ្វេនៃADN។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
លក្ខណៈរួម៖
- ប្រព្រឹត្ដក្នុងណ្វៃយ៉ូនៃកោសិកានៅចន្លោះវគ្គ។
- សម្ព័ន្ធអ៊ូដ្រូសែននៃច្រវាក់កំនុយក្លេអីទីតទាំង២របស់ADNត្រូវផ្ដាច់ចេញពីគ្នា
- ប្រព្រឹត្ដក្រោមអំពើអង់ស៊ីមប៉ូលីមេរ៉ាស។
លក្ខណៈខុសគ្នា៖
សំយោគARMm
- រឹបូនុយក្លេអូទីតសេរីជាប្រភេទA,U,C,G
- នុយក្លេអូទីតសេរីនឹងច្រវាក់តែម្ខាងនៃអង្កត់ADNតាមគោលការណ៍បំពេញA,U,C,G
- ក្រោយការសំយោគគេបានARNមួយដែលផ្ដាច់ចេញពីច្រវាក់ADNចេញពីណ្វៃយ៉ូទៅកាន់ស៊ីតូប្លាស ឯច្រវាក់ទាំង២នៃADNក៏ភ្ជាប់គ្នាវិញ
- ប្រព្រឹត្ដក្រោមអំពើARNប៉ូលីមេរ៉ាស។
ស្វ័យតំឡើងទ្វេAND
- ដេអុកស៊ីរីបូនុយក្លេអូទីតសេរីជាប្រភេទA,T,C,G។
- នុយក្លេអូទីតសេរីបំពេញទៅនឹងច្រវាក់ទាំងសងខាងនៃម៉ូលេគុលADNកូន២ដូចគ្នាបេះបិទនិងដូចADNមេទៀតហើយវាស្ថិតក្នុងណ្វៃយ៉ូជានិច្ច។
- ប្រព្រឹត្ដក្រោមអំពើADNប៉ូលីមេរ៉ាស។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ