Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរបង្ហាញពីប្រភពនៃពិធីបុណ្យភ្ជុំបិណ្ឌ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពិតណាស់ ជាព្រះសមណគោតម បានសម្តែងពីញាតិ ព្រះបាទពិម្ពិសាររាជ ជាស្តេចនៅក្នុងប្រទេសឥណ្ឌាមែនដែលបានស៊ីចង្ហាន់បិណ្ឌបាតរបស់ព្រះសង្ឃ ។​ លុះរំលងខន្ធបានធ្លាក់ចុះទៅកើតជាសត្វនរក ។

នេះជាឧទាហរណ៍ ឯក្រុមញាតិនៃស្តេចស្រុកខ្មែរ ក៏បានលួចស៊ីចង្ហាន់បិណ្ឌបាតព្រះសង្ឃ ។ លុះរំលងខណ្ធក៏បានទៅកើតជាសត្វនរកដូចគ្នាដែរ ​។

លុះព្រះមហាថេរ ព្រះនាមព្រះឧបគុត្តត្ថេរ បាននិមន្តចុះទៅឋាននរកបានជួបនឹងក្រុកញាតិព្រះបាទពិម្ពិសារ​។ ក្រុមញាតិព្រះបាទពិម្ពិសារមានករលំបាកវេទនាខ្លាំង ក៏បានផ្តាំនឹងព្រះមហាថេរ ព្រះនាមព្រះឧថបគុត្តត្ថេរ ថាសូមឲ្យប្រេះបាទពិម្ពិសារ ធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសូមឧទ្ទិសកុសលឲ្យទៅយើងខ្ញុំំ ឲ្យបានរួចរំដោះផុតចាកទុក្ខវេទនា ឲ្យបានរួចផុតចាកទុក្ខពីសត្វនរកទាំងឡាយផង​ ។

បើពិនិត្យគម្ពីរខុម្ពីរខុទ្ទកនិកាយ នៅក្នុងព្រះត្រៃបិដកក្តី នៅក្នុងគម្ពីរធម្មបទភាគ៣ ជាដើមក្តី ឃើញមានលំនាំប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ មិនមានលក្ខណៈដូចគ្នាបេះបិតទេ ។ សូម្បីប្រពៃណីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ខ្មែរក៏មិនមានលក្ខណៈដូចគ្នានឹងប្រពៃណី កាន់បិណ្ឌនិងភ្ជុំបិណ្ឌរបស់ថៃ ។ ឯពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ថៃ ក៏មិនដូចជាពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌរបស់ឡាវពីព្រោះអ្វី ? ពីព្រោះជនជាតិនីមួយៗ តែងធ្វើតាមទម្លាប់របស់ខ្លួន ។ បើធ្វើដូចគ្នា គេមិនអាចសម្គាល់បានថា ជាប្រពៃណីខ្មែរ ថៃ ឡាវ បានឡើយ ។ ដូចនេះ ប្រពៃណីនៃប្រទេសនីមួយៗ ត្រូវតែមានលក្ខណៈប្លែកពីគ្នា ជារៀងររហូត  ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1