ចូរបង្ហាញពីប្រភពនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមរយៈគម្ពីរសាស្រ្តអានិសង្សបិណ្ឌ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
សាស្រ្តអានិសង្សបិណ្ឌ បាននិយាយថា «ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ចំពោះអនាថបណ្ឌិតសេដ្ឋីថាម្តាយឪពុក បងប្អូន ញាតិសណ្តានរបស់បងប្អូនទាំងឡាយ ដែលស្លាប់ទៅពីមុនៗនោះ ទោះទៅកើតឯណាៗក្តីតែដល់រនោចខែ ភទ្របទ ជាពេលដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំគ្នានៅពេលនោះ ដោយហេតុតែតេជៈនៃអនិសង្សនៃបុណ្យ ដែលអស់ញាតិសណ្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែភទ្របទហើយឧទ្ទិសផលជូនទៅនោះ ក៏បានរំដោះរួចោផុតពីសត្វនរកប្រេតនោះហោង » ។
រីសត្វនរកប្រេតផងទាំងឡាយ ដែលបានមកកាន់មនុស្សលោកក្នុងខែភទ្របទ ប្រេតខ្លះបានមកកើតជាកណ្តូបខ្មោច ទំយំលើនៅដំបូលផ្ទះខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ បាត់ទ្វារផ្ទះជើងជណ្តើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្តាល ផ្លូវ ខ្លះមកចំអើត មើលទៅមក ខ្លះបាំងដៃមើលមកពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា « ឱខ្លួនអាញអើយ អភ័ព្វអ្វីម៉្លេះបានមកកើតជាប្រេត នរក រងទុក្ខវេទនា ទុរាទុរន់ប្រមាណយូរឆ្នាំហើយ កើតមានសម្រែក គំលានក្រៃពេក » ។
សត្វនរក ប្រេតទាំងនោះកាលបើដល់ខែភទ្របទ ដែលជនទាំងឡាយបានរាបរណ្តាប់បាយបិណ្ឌបាយបិតបូរ ឧទ្ទិសផល្លាអានិសង្ស ជូនទៅក៏សឹងបានរំដោះរួចមកហោង ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ណែអនាថបណ្ឌិត សេដ្ឋី នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោល ចងទង ចងពិដានរ ដាក់ពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្តាប់គ្រឿងបណ្ណាការ គឺទៀន ធូប ភ្ញី ផ្កា ស្លា ម្លូ និងគ្រឿងគន្ធដារ ព្រមទាំងផ្លែឈើ តូច ធំ នំ ចំណី ភោជនាអាហារ បូជាព្រះសង្ឃ ។
ផលាអានិសង្ឃនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតា ម្តាយឪពុក បងប្អូន កូនចៅ ញាតិផៅ៧សណ្តានដែលស្លាប់ទៅ បានទៅកើតជានរកប្រេតរងទុក្ខវេទាននោះ ឲ្យបានសម្បត្តិសួគ៌ សម្ប្តត្តិនិព្វានជាស្ថានបរមសុខដ៏ប្រសើរហោង ។
អនាថបណ្តិក នរូបុរស បុគ្គលប្រុសស្រី ឯណានីមួយបើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផង ទាំងឡាយមកអង្គុយជុំវិញ ហើយទុកសង្វែកចន្លោះ កណ្តាលប្រមាណ១ហត្ថយកត្រីសាច់ អាហារភោជនា និងផ្លែឈើ ធំ តូច អន្សម នំគម នំចេក អំពៅ ត្រាវ ដូង ត្នោត ព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូប ភ្ញី ផ្កា ស្លា ម្លូ ប្រេង ម្សៅមកបូជាព្រះរតនត្រៃ ហើយឲ្យមេបាចាស់ទុំ ជីដូនជីតា ឪពុកម្តាយ បងប្អូន កូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មមកតាមទៀតឡើយ ។
នៅក្នុងខែភទ្របទនោះ មិនមានអ្នករៀបរណ្តាប់ បាយបិណ្ឌបាយបិតបូរ បូជាព្រះរតនត្រៃយ៍បញ្ចូនទៅទេ អស់ប្រេតនរកអំបាលនោះអត់បាយអត់ទឹកស្រេកឃ្លានពន់ពេក ។ ម្លេះហើយប្រេតទាំងនោះក៏ជេរប្រទេច ផ្កាស្លា មកញាតិការទាំងឡាយ ឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្តាយឪពុកប្តីប្រពន្ធ កូនចៅញាតិប្រាំពីរសណ្តានជាដើម …. ។