ចូរបង្ហាញពីបុព្វហេតុនៃទុក្ខ តាមលទ្ធិវេទនិយម ។
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
តាមលទ្ធិវេទនិយមទុក្ខកើតមកអំពីៈ
- ទុក្ខកើតឡើងដោយសារកម៍ន ពេលណាអាត្ម័នដាច់ចេញពីព្រហ្ម័ន ហើយចូលទៅនៅជាមួយធាតុលោកៈ ពុំបរិសុទ្ធ ពេលនោះមានកម៍នដែលនាំអោយកើតទុក្ខ។
- ទុក្ខកើតដោយសារសំសារៈ បើអាត្ម័នពុំបានវិលចូលទៅជួបនឹងព្រហ្ម័នវិញ ភ្លាមទេអាត្ម័នត្រូវនៅវិលវល់ពីជាតិមួយទៅជាតិមួយទៀត។ កាលវិលវល់នៃអាត្ម័ន ដូច្នេះហៅថា សំសារៈ ដែលជាប្រភពនៃទុក្ខ។
- ទុក្ខកើតឡើងដោយសារអវិជ្ជា គឺការល្ងង់ខ្លៅ មិនយល់ថា អាត្ម័ន និងព្រហ្ម័នជា សាភាវៈតែមួយ ហើយមិនដឹងថាត្រូវធ្វើយ៉ាងណា ដើម្បីអោយអាត្ម័នទៅជួបនឹងព្រហ្ម័នវិញបាន ដូច្នេះ អវិជ្ជាជាប្រភពនៃទុក្ខ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ