Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរបង្ហាញពីការវិវត្តន៍នៃរូបរាងនិងទំរងក្រូម៉ូសូមក្នុងវដ្ដកោសិកា

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

វិវត្ដន៍រូបរាង្គនិងទម្រង់ក្រូម៉ូសូមក្នុងវដ្ដកោសិកា៖

ចន្លោះ៖

  • វគ្គ G1 ៖  ភីឡាម៉ង់រលាដោយមិនទាន់ស្វ័យតំឡើងទ្វេ។
  • វគ្គ S ៖ នុយក្លេអូភីឡាម៉ង់   ដែលរលាតំឡើងទ្វេប្រកបដោយភ្នែកស្វ័យតឡើងទ្វេជាច្រើន។
  • វគ្គ G2 ៖ នុយក្លេអូភីឡាម៉ង់    នីមួយៗបង្កើតបានក្រូម៉ាទីត២សរសៃភ្ជាប់ដោយសង់ត្រូមែរ។
  • វគ្គមីតូស៖
  • ប្រូផាស៖ នុយក្លេអូភីឡាម៉ង់រួញខ្លីដោយរងស្ពៀរកម្មបង្កើតបានជាក្រូម៉ូសូមដែលមានក្រូម៉ាទីតពីរ។
  • មេតាផាស៖ ស្ពៀកម្មប្រព្រឹត្ដទៅជាអតិបរមាធ្វើឲ្យក្រូម៉ាសូមលេចរូបរាងច្បាស់ជាងវគ្គផ្សេងៗនិងក្រូម៉ូសូម១មានក្រូម៉ាទីត២។
  • អាណាផាស៖ សង់ត្រូមែនៃក្រូម៉ូសូមបែកជាពីរធ្វើឲ្យក្រូម៉ាទីតទាំង២បែកចេញពីគ្នាបង្កើតជាក្រូម៉ូសូមកូនពីរដែលក្រូម៉ូសូមកូននីមួយៗមានក្រូម៉ាទីតតែមួយ។
  • តេឡូផាស៖ ក្រូម៉ូសូមកូននីមួយៗ  ត្រូវបាត់រូបរាងទៅវិញដោយសារការរលាស្ពៀរនៃនុយក្លេអូភីឡាម៉ង។

 

Share