ចូរបង្ហាញបារម្មណ៍វិធីក្នុងកំណាព្យ “ មើលផែនដីខ្មែរ” នេះ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បង្ហាញបារម្មណ៍វិធីក្នុងកាព្យ”មើលផែនដីខ្មែរ” នេះ
- បដិវិធី
មេឃភ្លឺខ្មៅជិត ផ្គរលាន់ក្នុងចិត្ត រងំឥតសូរ
ស្លឹងជន់ស្ងួតចេស ភ្នំប្រេះជាអូរ ទឹកភ្នែកជន់ជោរ
ហូរលិចភូមិឋាន។
- វិធីបំផ្លើស
បក្សីប្រែដើរ ម្រឹគប្រែហោះហើរ ត្រីលង់ស្លាប់ប្រាណ
ខ្ឬមក្លាយជាផ្ទះ វិនាសវិមាន យំសោកស្រែកឃ្លាន
ទួញថ្ងរក្នុងចិត្ត ។
ពាក្យ “បក្សីប្រែដើរ “ និង “ម្រឹគប្រែហោះហើរ”ជាពាក្យបំផ្លើស ពីព្រោះបក្សីហោះ លើមេឃ មិនដើរនឹងដីឡើយ ហើយម្រឹកក៏មិនអាច ហោះហើរមានដែរ ។
- វិធីរណ្តំ
ផ្ការីកខុសកាល ទឹកសាចពេញវាល ស្មៅស្រពោនស្វិត
ក្រូសថ្មកៀមក្រំ យំសោកអាណិត ត្រកួនត្រលលឹង
លេងាឬទ្ធិឡើងទ្រើង ។
កវីប្រើរណ្តំព្យព្ចាន គឺ “ក្រ »ក្រ” ។
- ឧបមានវិធី
វេស្សវ័យអង់អាច អាងឬទ្ធិអំណាច ប្រឹងលើកតំកើង
ហ៊ីងនិងគីង្គក់ ពីភក់ចំបើង ឲ្យរុងរឿងថ្កើង
ឡើងស្មើ ចន្ច្រា ។
កវីប្រៀធៀប ហ៊ីង និង គីង្គក់ ដែលរស់ក្នុងរុងរឿងដូចរស្មីព្រះចន្ទ ។
- វិធីផ្ទូន
ភ្លើងគឺចិត្តកាច នៃពាលអំណាច បនក្បត់ឬស្យា
មានពិសពើតស្អត ជាងភ្លើងធម្មតា សុទ្ធធាតុហិង្សា
ឆេះទាំងកាយចិត្ត ។
កវីប្រើពាក្យ “ភ្លើង” ដើម្បីផ្ទួនពាក្យ ។