ចូរបកស្រាយសុភាសិតមួយឃ្លាដែលថា « ក្រកិច្ច ក្រកល ក្រយល់ ក្រដឹង ក្រវៃច្នៃទាស់ » តើមានអត្ថន័យយ៉ាងដូចម្តេច ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បកស្រាយសុភាសិតក្រទាំង៥យ៉ាងនេះមានអត្ថន័យថា៖
- ក្រកិច្ច គឺជាការអ្វីៗដែលគេត្រូវធ្វើហៅថាកិច្ច ។ នេះក្រពុំមែនងាយទេ
- ក្រកល គឺជាឧបាយកម្ចាយ ហេតុការណ៍ណាមួយហៅថាកលៗនេះក៏ក្រ
- ក្រដឹង គឺជាការដឹងរឿងហេតុអ្វីៗក៏ក្រព្រោះពុំបានដឹងថា ប្រាកដប្រជា ទេច្រើនតែដឹងលំៗស្រោលៗ
- ក្រយល់ គឺជាការយល់នេះក៏ក្រព្រោះច្រើនតែបានដឹង ប៉ុន្តែពុំយល់ ដូចគេសួរថាអ្នកឯងបានដឹងរឿងហ្នឹងទេ ? ឆ្លើយថា ដឹងចុះយល់ទេ តើរឿងហ្នឹងយ៉ាងមិច ? ខ្ញំពុំយល់ទេ
- ក្រវៃច្នៃទាស់ ការទទឹងទាស់ ឲ្រគេទាស់គាំងភ្លាមត្រូវតាមការពិត ឬត្រូវតាមផ្លូវច្បាប់ញុំាំងឲ្យគេសួរសាប ឬតវ៉ាថាម៉េចទៅទៀតពុំកើតហៅថា វៃច្នៃទាស់ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ