Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរបកស្រាយបុរាណសុភាសិត « ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូតខ្ចាយមានឱតមានភ័ន្ត » ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បកស្រាយអត្ថន័យ នៃបុរាណសុភាសិតនេះមានន័យថាមនុស្សណាមួយជាអ្នកមានប្រាជ្ញាយោបល់ និងសម្តីថ្វីមាត់ហ្មត់ចត់ប៉ុន្តែជាមនុស្សចេះអត់ ចេះធន់ មានចិត្តធ្ងន់ធ្ងរនិងធឹង គេពុំងាយនឹងជាខឹងឬប្រើជាអាការៈកិរិយាញើមៗត្រុកពួកជ​នអ្នកនៅក្នុងស្រុកភូមិផងរបងជាមួយនិងអ្នកនៅភូមិជិតខាងគ្នា ច្រើនតែមានមតិយោបល់យល់ថាអ្នកនោះឯងជាមនុស្សទុយមុយមិនមែនជាមនុស្សអង់អាចរលុះរលាញខាងសម្តីសម្តៅអ្វីទេ គ្រាន់តែជាមនុស្សសុភំសុភារាបទាបស្លូតប៉ុណ្ណោះស្រាប់តែនៅពេលមួយអ្នកនោះឯងបានបញ្ចេញវាហារជជែកតវ៉ាក្នុងរឿងអ្វីមួយក្នុងទីមហាជនដែលមានការជជែកវែកញែកដោះស្រាយកម្ចាយសេចក្តីក៏កម្រឲ្យឃើញជាក់ច្បាស់ស្រឡះស្រឡំបាន ជនទាំងឡាយក៏ដូចជាភ័ន្តភាំងស្ងើចសរសើរនៅពេលនោះតែម្តង ក៏លែងមើលងាយជារៀងមក  ។ ព្រោះហេតុដូចនោះបានជាមានបុរាណសុភាសិតថា « ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូតខ្ចាយ មាន​​​​ឱតមានភ័ន្ត »  ។

មានបុរាណភាសិតមួយយ៉ាងផ្សេងប៉ុន្តែមានអត្ថន័យ ស្រដៀងគ្នានឹងភាសិតខាងលើដែរថាត្រូវកត្រាប់កុកសាប់ កុំត្រាប់កុក.ស មានអត្ថន័យថាកុកសាប់មាឌតូចបន្តិចជាងកុក.សមានខ្នងស្លឹកស្លាបសម្បុរត្រសក់ស្រអាប់ កាលបើវាទំលើទ្រនំ មើលទៅឃើញច្រឡំនឹងស្លឹកឈើ ស្ទើតែមើលពុំឃើញច្បាស់ថាជាកុកឡើយ ។ ឯ កុក.ស ទោះវាទំលើទ្រនំក្តី វាហើរក្តីឃើញតែសម្បុរ ស ដូចគ្នាព្រោះវាមានសម្បុរតែមួយយ៉ាង ។ អត្ថន័យវែងទាំងនេះ ស្រដៀងគ្នា នឹងបុរាណសុភាសិតខាងលើថាត្រុកៗអ្នកស្រុកមើលងាយរលាស់គូទខ្ចាយមានឱតមានភ័ន្ត ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1