ចូរបកស្រាយឃ្លាថា “កាប់ឈើ៣ រក្សាព្រៃ១០ ផឹកថ្នាំ៥កញ្ចប់ តមត្រណម២” ។ ចូរពន្យល់ឲ្យបានក្បោះក្បាយ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បកស្រាយឃ្លាថា “កាប់ឈើ៣ រក្សាព្រៃ១០ ផឹកថ្នាំ៥កញ្ចប់ តមត្រណម២” ពន្យល់ ៖
ក. កាប់ឈើ៣
- លោភៈ ៖ គឺសេចក្ដីជំពាក់ចិត្ត សេចក្ដីប្រាថ្នា បំណងចង់បានហួសហេតុ។
- ទោសៈ ៖សម្ដៅលើការប្រទូស្ដ ការសម្ដែងនូវកំហឹង កម្ដៅ សម្អប់ កំហុសឲ្យមានឡើង។
- មោហៈ ៖មានន័យថាអវិជ្ជមាន សេចក្ដីវង្វេងសេចក្ដីល្ងង់ ឬភ័ន្ដស្មារតីមិនយល់ការណ៍ពិត មិនស្គាល់ខុសត្រូវភាពងងឹតបានបិទបាំងខ្លួន។
ខ. រក្សាព្រៃ១០
១. កាយកម្ម៣
- បាណាតិបាតា វេរមណី៖ ការមិនញ៉ាំងជីវិតឲ្យធ្លាក់កន្លងទៅ គឺការមិនផ្តាច់ជីវិតសត្វ ការមិនសម្លាប់សត្វជាដើម។
- អទិន្នទានា វេរមណី៖ ការមិនលួច មិនរំពៃ មិនសម្លឹងចង់បានទ្រព្យរបស់អ្នកដទៃ។
- កាមេសុមិច្ឆាចារា វេរមណី៖ ការមិនសេពខុសក្នុងកាមជាមួយប្រពន្ធ ប្តី កូនចៅអ្នកដទៃដោយខុសច្បាប់។
២. វចីកម្ម៤
- មុសាវាទា វេរមណី៖ ការមិនពោល និយាយ នូវពាក្យកុហកទាំងឡាយទាំងពួង។
- សម្ផប្បលាបវាទ វេរមណី៖ ការមិននិយាយឬពោលនូវពាក្យដែលនាំឲ្យចាក់ដោត ពាក្យរាយមាយឲ្យគេឈឺចាប់។
- ផរុសវាចា វេរមណី៖ ការមិននិយាយ ឬពោលនូវពាក្យដែលឥតប្រយោជន៍ ឬឥតខ្លឹមសារ។
- បិសុណាវាទា វេរមណី៖ ការមិននិយាយ ឬពោលនូចពាក្យញុះញង់អុជអាលទាំងឡាយឡើយ។
៣. មនោកម្ម៣
- អនភិជ្ឈា៖ ការមិនសម្លឹងមិនរំពៃចង់បាននូវរបស់ទ្រព្យអ្នកដទៃ។
- អព្យាបាទ៖ មិនព្យាបាទ មិនចង់គំនុំ មិនច្រណែន និន្ទាឈ្នានីស មិនបៀតបៀនអ្នកដទៃឡើយ។
- សម្មាទិដ្ឋិ៖ ការយល់ឃើញត្រូវទាំង១០យ៉ាង (សម្មាមគ្គ ឬអដ្ឋង្គិកមគ្គទាំង៨)។
គ. ផឹកថ្នាំ៥កញ្ចប់
- បាណាតិបាតា វេរមណី៖ ការមិនញុំាងជីវិតឲ្យធ្លាក់កន្លងទៅ គឺការមិនផ្ដាច់ជីវិតសត្វ ការមិនសម្លាប់សត្វជាដើម។
- អទិន្នទានា វេរមណី៖ ការមិនលួច មិនរំពៃ មិនសម្លឹងចង់បានទ្រព្យរបស់អ្នកដទៃ។
- កាមេសុមិច្ឆាចារា វេរមណី៖ ការមិនសេពខុសក្នុងកាមជាមួយប្រពន្ធ ប្ដីកូនចៅអ្នកដទៃដោយខុសច្បាប់។
- មុសាវេទាវេរមណី៖ ការមិនពោល និយាយ នូវពាក្យកុហកទាំងឡាយទាំងពួង។
- សុរា វេរមណី៖ ការមិនទទួលទាននូវគ្រឿងស្រវឹង សុរា មេរ័យ ទឹកត្នោតជូរ គ្រឿងញៀនជាដើម។
ឃ. តមត្រណម២
- បាបធម៌៖ ដែលលាមក អាក្រក់ ពុំប្រសើរៈ ចិត្តបាប អំពើបាប។
- អកុសលធម៌៖ សេចក្ដីអាក្រក់ បាប អពមង្គលៈ អកុសល តាមមកផ្ដល់ គឺបានតាមមកផ្ដល់ ឬ បាបចេញមុខឲ្យផល។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ