Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយអំពីអំពើក្បត់ របស់ព្រះបាទស្រីសុរិយោទ័យ ។

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ព្រះស្រីសុរិយោទ័យ ត្រូវបានតែងតាំងជាអ្នកប្រមូលស្បៀងឧបត្ថ​មសមរភូមិមុខ កាលព្រះស្រីរាជារំដោះខេត្តភាគខាងលិច  ។ តែទ្រង់មានគំនិតក្បត់ហើយគេចខ្លួនរាជធានីចតុមុខ ទៅបំបះបំបោលប្រជារាស្រ្ត នៅត្រើយខាងកើតទន្លេធំ ( ទន្លេមេគង្គ ) ។ ក្សត្រអង្គនេះ បានបង្កទ័ពវាយដណ្តើមយកខេត្តជាច្រើន មកត្រួតត្រាមានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ ស្វាយទាប ។ បន្ទាប់មកទ័ពរបស់ព្រះបាទស្រីសុរិយោទ័យ បានទន្រ្ទានយកខេត្តភាគខាងជើងខ្លះទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃបារាយណ៍ជាដើម ។ បណ្តាទឹកដីដែលកងទ័ពព្រះបាទស្រីសុរិយោទ័យទន្ទ្រានយកបាន ត្រូវបានបង្កើតិតំបន់អបគមន៍មួយ ដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានី ស្រីសឈរ ។​

ពេល​បានកាន់កាប់ទឹកដីមួយភាគធំហើយ ព្រះបាទស្រីសុរិយោទ័យ បានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជាជាម្ចាស់ទឹកដីថែមទៀត ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1