ចូរនិយាយអំពីសិលាចារឹក ព្រះអង្គធំលើភ្នំគូលែន ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

សិលាចារឹកព្រះអង្គធំលើភ្នំគូលែន K.៧១៥ សិលាចារឹករកឃើញនៅកន្លែងព្រះពុទ្ធបដិមាព្រះអង្គធំ និងបកស្រាយដោយលោកសាស្រ្តាចារ្យបណ្ឌិតឃឹម សុខ ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវត្តសាលាបារាំងចុងបូព៌ាប្រទេសដែលហៅកាត់ថា BEFEO និងលោកយាយសាស្ត្រាចារ្យបណ្ឌិត ពូវ សាវរស់ ក្នុងអត្ថបទមួយដែលមានចំណងជើងថា Nouvelles Inscriptions Cambodge សិលាចារឹកនេះ ចារឹកជាភាសាខ្មែរមានចំនួន៧ បន្ទាត់ចំណែកឯអត្ថន័យនិងខ្លឹមសាររបស់វាបានបញ្ជាក់ប្រាប់ថា ចៅមហាកុសលបានមកសំពះព្រះរួចបានឃើញព្រះពុទ្ធរូបមានសភាពបាក់បែក និងទ្រុឌទ្រោមបានកសាងនិងជួសជុលនៅឆ្នាំ ១៥០៨នៃសកៈហើយសូមប្រាថ្នាបានត្រាស់ដឹងជាមួយព្រះអង្គដូចព្រះពុទ្ធព្រះនាមថាសក្ខិ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ