Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយអំពីសណ្ឋានដីនៃកោះវ៉ាន់ ។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

កោះតៃវ៉ាន មានផ្ទៃដីប្រមាណ ៣៦០០០ គីឡូម៉ែត្រការ៉េ មានរាងពងក្រពើ សណ្ដូកតាមទិសជើង-ត្បូង លើបណ្ដាយ ៤០០ Km  និងទទឹងបំ​ផុត ១២០ Km ជាទឹកដីប្រកបទៅដោយ ទេសភាពប្លែកៗ ទាំងសណ្ឋានដី ទាំងអាកាសធាតុ រុក្ខជាតិ និងសត្វ ។ ប៉ែកខាងកើត គ្រប់ដណ្ដប់ដោយជួរភ្នំបូនស្របគ្នា សណ្ដូកតាមទិសជើងត្បូង ។ ជួរភ្នំខ្ពស់ជាងគេ មានកម្ពស់ខ្ពស់ជាង ៣៥០០ Km ស្ថិតនៅខាងកើត ។ កំពូលភ្នំខ្ពស់គឺភ្នំយូសាន (៣៩៩៧ m) ជួរភ្នំទាំងនេះដាច់ចេញពីគ្នាដោយអាងសម្រុត ។ នៅប៉ែកខាងជើង គេឃើញមានភ្នំភ្លើង តែគ្មានមួយណាមានសកម្មភាពថ្មីៗកើតឡើងនោះទេ ។ ប៉ុន្ដែជាតំបន់អស្ថិរភាព ហើយរញ្ជូយដីតែកើតមានកើតមានជាញឹកញាប់ ។ ប៉ែកខាងលិចបន្ទាប់ពីភ្នំមានរូបភ្នំ រួចមកទំនាបឆ្នេរ ទាបតូចចង្អៀត ។ ជារួម ទាំងតំបន់កូនភ្នំ (១០០-៥០០) ទាំងទំនាប ដែលមានរយៈកម្ពស់ទាបជាង ១០០ m តាងផ្ទៃដីពាក់កណ្ដាលនៃផ្ទៃដីសរុប ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1