ចូរនិយាយអំពីវត្តចារ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

សិលាចារឹកវត្តចារk.៨០៤ ៖
សិលាចារឹកនេះរកឃើញនៅក្នុងវត្តចារស្ថិតនៅក្នុងខេត្តកែវ សរសេរជាភាសាខ្មែររួមមាន ១៤បន្ទាត់ហើយសិលាចារឹកនេះធ្លាប់បានទទួលការសិក្សានិងអធិប្បាយដោយលោកយាយសាស្ត្រាចារ្យបណ្ឌិត ពូវ សាវរស់ ចំពោះអត្ថន័យនិងខ្លឹមសារនៅក្នុងសិលាចារឹកនេះនិយាយអំពីព្រះសង្ឃមួយព្រះអង្គមួយព្រះអង្គព្រះនាមពុទ្ធវិរិយវិនយវង្សា ព្រមទាំងក្រុមញាតិមានសទ្ធា ជ្រះថ្លាដាំដើមឈើនៅក្នុងវត្តនៅក្នុង ព.ស ២៤១៨ ព្រមទាំងមានពាក្យបណ្តាំថា ប្រសិនបើដើមឈើនោះប៉ះពាល់ដល់សាលាឬកុដិ អាចកាប់ដើមឈើនោះបានហើយឲ្យដាំដើមឈើវិញ បើអ្នកណាដែលមិនបានដាំអ្នកដែលមកអំពីទីជិតនិងទីឆ្ងាយមកសកឬស្ទោះសំបកឈើ ដោយមានចិត្តពុំទៀងត្រង់ចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃ រាប់ទុកថាអ្នកនោះរំលាយព្រះសាសនាសូមឲ្យអ្នក នោះធ្លាក់នរកប្រាំរយជាតិ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ