Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយអំពីប្រវត្តិបុណ្យពណិសាខបូជា ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពិសាខបូជា ជាពិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទប្រារព្ធឡើង ដើម្បីរំឮកដល់ព្រះពុទ្ធគោត្តម ។ គេកំណត់យកថ្ងៃពេកញ បូរមី (១៥កើត​) ខែពិសាខ ព្រោះជាថ្ងៃ ខែ មង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹងនូវសម្មាសម្ពោធញ្ញាណ និងរំលត់ខន្ធសុទ្ធតែក្នុងថ្ងៃពេញបូរមី ( ១៥កើត​) ខែពិសាខដូចជា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។ តាមទំនៀមពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត ។ ដូចនេះហើយបានជា គេឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាតហើយមានមហាជនប្រុសស្រី ក្មេង ចាស់ ប្រកបដោយគ្រឿងសក្ការៈបូជាមានផ្កាភ្ញី ទៀន ធូប ជាដើមទៅប្រជុំគ្នាយ៉ាងអ៊ឹកធឹក ។ នៅយប់នេះរហូតដល់ចប់ដើម្បីឲ្យមានសទ្ធា ( សេចក្តីជ្រះថ្លាក្នុងជំនឿ ) ចំពោះព្រះរតនត្រ័យកាន់តែខ្លាំង តាមការស្រាវជ្រាវគេបានដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើក្រោយព្រះអង្គចូលបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កាបានប្រារព្ធពិធីនេះ យូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនិងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩ ។ នៅប្រទេសសៀមស្តេច រាមា បានផ្តើមធ្វើនៅឆ្នាំ ១៨១៧ ។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ១៨៥៥ ដោយព្រះមហាប៉ាន់ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង  ។ ដំបូងពិធីបុណ្យនេះប្រារព្ធ ឡើងដោយគណធម្មយុត្តិ ហើយក្រោយមកទើប ជ្រួតជ្រាបទៅដល់គណៈមហានិកាយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1