ចូរនិយាយអំពីដំណើរនៃការបំផ្លាញខែលអូសូន ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដំណើរនៃការបំផ្លាញខែលអូសូន
នៅក្នុងមណ្ឌលអាកាសរចល់ ក្លរ៉ូភ្លុយអរ៉ូកាបូនមានលក្ខណៈថេរមានលំនឹងតាមសារធាតុគីមីរបស់វាដោយគ្មានប្រតិកម្មជាមួយផលិតផលផ្សេងទៀតឡើយ ។ ប៉ុន្តែម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនបានអណ្តែតខ្ពស់ចូលទៅក្នុងមណ្ឌលអាកាសស្ងប់ ហើយត្រូវរងការបំបែកធាតុក្រោមអំពើកាំរស្មីព្រះអាទិត្យបង្កើតបានជាអាតូមក្លរ (CL) ដែលជាកាតាលីករក្នុងការបំផ្លាញអូសូន ។ អាតូមក្លរធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដើម្បីបង្កើតបានជាម៉ូលេគុលអុកស៊ីសែន និងម៉ូលេគុលក្លរម៉ូណូអុកស៊ីត (CLO) បន្ទាប់មកម៉ូលេគុលក្លរម៉ូណូអុកស៊ីតធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដទៃទៀតបង្កើតបានជាពីរម៉ូលេគុលអុកស៊ីសែន និងមួយអាតូមក្លរ ។ សកម្មភាពបន្តអាតូមក្លរបានធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនបន្តទៀត ។ នេះជាវដ្តនៃប្រតិកម្មគីមីក្លរជាមួយអូសូន ។ តាមរូបមន្តគីមី មួយម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនមានផ្ទុក អាតូមក្លរពីមួយទៅបួនហើយគេបានប៉ាន់ស្មានថា អាតូមក្លរមួយអាតូមអាចបំផ្លាញម៉ូលេគុលអូសូនបានរហូតដល់ ១០០ ០០០ ។