Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយសង្ខេបពីពិធីកាត់ផ្កាស្លា ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពិធីកាត់ផ្កាស្លាមានដូចខាងក្រោម៖

ដល់ពេលហើយអាចារ្យទៅដល់ទីកន្លែង ដើមដូង ឬស្លាមើលស្ថានភាពទីកន្លែងត្រូវក្រាលកន្ទេល ឈមមុខទៅទិសណាឲ្យស្របទៅតាមកម្លាំងថ្ងៃ  ។

  • ក្រាលកន្ទេលដាក់ខ្នើយ លើកកន្ទេល ក្រាលសំពត់ សលើខ្នើយជើងពានទ្រផ្កាស្លា​ឬ ដូង រកអំបោះពណ៌ស សម្រាប់ចង់ដៃ និងចងដើមដូង ( អំបោះឆៅសសុទ្ធ ) ។
  • បានសព្វគ្រប់ហើយ អាចារ្យឲ្យមហា ឬអាចារ្យ ខ្លួនឯងហែរកូនប្រុសចេញពីរោង ឬពីកន្លែងកូនប្រុសស្នាក់នៅមកកន្លែងពិធី
  • អាចារ្យឲ្យកូនប្រុសអង្គុយលើកម្រាល
  • អាចារ្យអុជធូប ទៀន បាយ សំណែន និយាយបួង សួងដល់ភូមិករព្រះធរណី មេមត់ម្ចាស់ស្រុក សំផ្កាស្លាឬ ដូង យកទៅធ្វើជាមង្គលសិរីសួស្តីពិធីមង្គលការ  ។
  • បន្ទាប់មកអាចារ្យសូត្រ ជយន្ទោ ប្រសិទ្ធិពរឲ្យកូនប្រុសរួចហើយ ។

បញ្ចាក់ៈ ពីដើម អ្នកឡើងជើងទៅមុនដល់ត្រង់់កដូង ដល់ត្រឹមកដូង ទើបត្រឡប់ក្បាលឡើង ។ ដល់ចុះមកក៏ក្បាលមកមុនដែរ ការកាប់នេះប្រយ័ត្នបំផុតមិនឲ្យបែក ឬប្រេះទេ  ។

  • ពេលចុះជិតដល់ដី អាចារ្យយកជើងពាន ដែលចងភ្ជាប់ដោយចិញ្ចៀន និងដាក់ប្រាក់ជាទ្រនឹប លើកជើង ពានសម្រាប់ជូនអ្នកឡើងហុចឲ្យកូនប្រុស​ ។
  • កូនប្រុសយកជើងពានទទួលផ្កាស្លា ជានិមិត្តសរូប សូភង្គលរបស់ខ្លួនអ្នកឡើងគាបជើងនឹងដើមស្លាឬដូងឲ្យជាប់យកដៃស្រាយបង្វិចក្រមារុំមុំផ្កាស្លា ឬដូងដាក់ស្រាល លើជើងពាន រួចយកប្រាក់ដែលគេដាក់ជាទ្រនឹប លើជើងពាននោះ ។
  • បានផ្កាស្លាឬផ្កាដូង ហើយអាចារ្យហែកូនប្រុសមកវិញ ។
  • អាចារ្យបង្គាប់ឲ្យឲ្យមហារៀបចំពិធីកាត់សក់ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1