Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយពីវដ្តអាសូត ។

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

និយាយពីវដ្តអាសូត ៖

នៅក្នុងបរិយាកាសមានអាសូតប្រមាណ ៧៨% ។ សត្វ​ និងរុក្ខជាតិមិនអាចប្រើប្រាស់អាសូតដោយផ្ទាល់បានទេ ប៉ុន្តែតាមដំណើរប្រព្រឹត្ត២ យ៉ាង( ការភ្ជាប់អាសូតតាមជីវសាស្រ្ត និងការភ្ជាប់អាសូតបរិយាកាស ) សត្វ និងរុក្ខជាតិអាចប្រើប្រាស់អាសូតបាន ។ នៅក្នុងរុក្ខជាតិ និងសត្វ អាសូតធ្វើចលនាតាមបណ្តាញអាហារក្នុងទម្រង់ជាប្រូតេអ៊ីន និងសមាសធាតុដទៃទៀត ។ នៅពេលដែលរុក្ខជាតិ និងសត្វងាប់ ហើយបំបែកធាតុអាសូតត្រូវបំប្លែងជាអាម៉ូញ៉ាក់ ហើយត្រឡប់ចូលទៅក្នុងដីវិញ ។ នៅក្នុងដី អាម៉ូញ៉ាក់បានបំប្លែងទៅជានីត្រាតក្រោមអំពើនៃមីក្រុប ។ នីត្រាតបានបាត់បង់ពីស្ថានប្រព័ន្ធដីគោកដោយរបៀបពីរយ៉ាងគឺ វិនីត្រាតកម្ម( បាក់តេរីដែលប្លែងនីត្រាតទៅជាអាសូត )  និងការដឹកជញ្ជូនតាមទឹកចូលទៅក្នុងស្ថានប្រព័ន្ធទឹក ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1