ចូរនិយាយពីវដ្តនៃកាបូន?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វដ្តនៃកាបូនគឺជាធាតុផ្សំដ៏សំខាន់នៃភាវះរស់ទាំងអស់ ធ្វើដំណើរចេញពីបរិយាកាស ចូលក្នុងបណ្ដាញអាហារ។ រុក្ខជាតិបៃតងចាប់យកឧស្ម័នកាបូនិចពីខ្យល់ ហើយបំលែងឲ្យទៅជាស្ករ។ ស្ករទាំងនេះជាប្រភព សម្រាប់ផលិតសមាសធាតុសរីរាង្គជាច្រើនទៀតដូចជា គ្លុយស៊ីត ខ្លាញ់ និងប្រូតេអ៊ីន។ ភាវះរស់ស្វ័យជីពនិងភាវះរស់បរជីពបំលែងកាបូនមួយផ្នែក ដែលមាននៅក្នុងអាហារ ឲ្យទៅជាឧស្ម័នកាបូនិចដែលជាអនុផលនៃដង្ហើម។ បន្ទាប់មកឧស្ម័នកាបូនិចទាំងនេះត្រូវបញ្ចេញទៅក្នុងបរិយាកាសវិញ។ ចំណែកកាបូនដែលមាននៅក្នុងសាកសពសត្វ ឬរុក្ខជាតិ ក៏ត្រូវបានចូលទៅក្នុងបរិយាកាសវិញ តាមរយះដង្ហើមរបស់អ្នកបំបែក។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ