Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរនិយាយពីលំនាំនៃការប្រែប្រួលនៃថ្មភាជន៍។

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ថ្មភាជន៍ ផ្សំឡើងពីរ៉ែដីឥដ្ឋច្រើនស្រទាប់។ ក្នុងលក្ខខ័ណ្ឌសម្ពាធនិងកម្ដៅខ្សោយ រ៉ែដីឥដ្ឋផ្លាស់ប្តូរទៅជារ៉ែមីកា ហើយថ្មភាជន៍បានក្លាយទៅជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងមានគ្រាប់ម៉ដ្ឋឈ្មោះថា សិលាឈ្នូន។ សិលានេះក្លាយជាសិលាប្រែកំណើតផ្សេងទៀតប្រសិនបើមជ្ឃដ្ឋានផ្លាស់ប្តូរម្តងទៀត។ កំណើនកម្តៅនិងសម្ពាធធ្វើអោយសិលាឈ្នូនក្លាយជាសិលាប្រែកំណើតមួយប្រភេទឈ្មោះថា ភីលីត។ នៅពេលសម្ពាធនិងកម្ពៅកើនឡើងបន្ថែមទៀត ភីលីតក្លាយទោជាសិលាប្រែកំណើតមួយទៀតឈ្មោះថា ស៊ីស។ ការតម្រៀបនៃរ៉ែនៅក្នុងសិលាផ្លាស់ប្តូរនៅពេលកម្រិតនៃលំនាំប្រែកំណើតកើនឡើង។ ជាមួយនឹងកំណើតកម្តៅនិងសម្ពាធបន្តទៀត នោះស៊ីសនឹងក្លាយទៅជាសិលាប្រែកំណើនវាយភាពក្រាមបន្ទះ គ្រាប់គ្រើមឈ្មោះថា ណាយន៍ឬក្និស

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1