Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរនិយាយពីរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ព្រះបាទសូរ្យវម៌្មទី១ មានគោរម្យងារជា កំត្វន ដែលលោក ហ្សក សឺដេស និយាយថាជាគោរម្យងារ កំត្វន = ព្រះអង្គម្ចាស នៅក្នុងភាសាឧបទ្វីបម៉ាឡេស៊ី ។ លោកគិតថា ព្រះបាទសូរ្យវម៌្មទី១ បានយាងមកពីម៉ាឡេស៊ី ហើយជាស្តេចកានព្រះពុទ្ធសាសនាទៀតផង ។។ ប៉ុន្តែ បើយោងតាមសិលាចារឹកកម្ពុជា គឺសិលាចារឹក តាកិន និងសិលាចារឹកបាយពុះបានឲ្យដឹងថា ព្រះបាទសូរ្យវវម៌្មទី១ មានដើមកំណើតនៅកម្ពុជាភាគកណ្តាល ហើយបានទៅកាន់ាកប់អំណាចនៅអង្គរ ហើយទ្រង់ជាស្តេចកាន់ព្រាហ្មណ៍សាសនា ។​

ចាប់ពីឆ្នាំ ១០០២ ដល់ ១០១០ ព្រះអង្គបានកាន់កាប់ទឹកដីកម្ពុជាភាគកណ្តាល និងបានធ្វើសង្គ្រាមប្រឆាំងស្តេចនៅអង្គរគឺព្រះបាទជ័យវីវម៌្ម ។ នៅឆ្នាំ ១០១០ គ.ស ព្រះអង្គបានទទួល ជ័យជំនះ និងបានឡើងសោយរាជ្យនៅអង្គរ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1