ចូរនិយាយពីបញ្ហាភាវៈ នៅក្នុងព្រាហ្មញ្ញសាសនា ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បញ្ហាភាវៈនៅក្នុងព្រាហ្មញ្ញសាសនាបែងចែកជា៣សម័យកាលគឺ
១. សម័យវេទនិយម ៖ ភាវៈសំដៅយកលោកមនុស្ស សត្វ ធម្មជាតិ ទេវៈ កាយ ចិត្ត អាត្ម័ន…។
ក. អំពីលោក
លោកត្រូវបែងចែកជា៣ប្រភេទគឺ ទេវលោក មនុស្សលោក បាតាល ឬនរក។ លោកទាំង៣មានទំនាក់ទំនងជាដរាប។ ទេវៈអាចចុះមានជួយធ្វើអន្ដរាគមន៍ ការពារសេចក្ដីសុខដល់មនុស្សលោក ឲ្យរង្វាន់មនុស្សលោក និងផ្ដន្ទាទោសមនុស្សលោក។
ខ. អំពីទេវលោក
មានអាទិទេពជាច្រើនដូចជា ៖
- ព្រះឥន្រ្ទ ៖ មានឋានៈខ្ពង់ខ្ពស់ជាងគេ ជាបង្កើតលោក (ដើមសម័យទេវ)។ បន្ទាប់មកបានចុះអាប់ឱនកិត្តិយសជាទេវៈផ្ដល់ទឹកភ្លៀង បង្កើតរន្ទះ និងមានយានជំនិះដំរីក្បាល៣ (ព្ធរាវ័ត)។
- ព្រះអាទិត្យ ៖ ជាអ្នកផ្ដល់ពន្លឺ និងជីវិតចៅក្រមកាត់សេចក្ដី អង្គុយលើរទេះសេះ
- ព្រះវរុណ ៖ ជាម្ចាស់ទឹកភ្លៀង និងម្ចាស់ជាអ្នកឃ្លាំមើល ការប្រព្រឹត្តិរបស់សត្វលោកមានមេត្តាធម៌ និងមានយានជំនិះ ជិះនាគខ្លះថាសត្វហង្ស។
ព្រះយម ៖ តំណាងមរណភាព (ទេវៈនៃសេចក្ដីស្លាប់) ជាអ្នកផ្ដន្ទាទោសមនុស្សអាក្រក់ជាពិសេសនៅពេលស្លាប់ និងមានយានជំនិះ គឺសត្វក្របីឈ្មោល។
- ព្រហស្បត្តិ៍ ៖ ដំបូងជាទីប្រឹក្សាព្រះឥន្រ្ទក្រោយមមកជាទូតនៃឋានសួគ៌។
គ.ទីកន្លែងអាទិទេព៖
- ឋានសួគ៌ (នៅលើមេឃ)
- ឋានមនុស្ស ក្នុងទឹក លើភ្នំ លើដើមឈើ ទីក្រុង ស្រុកស្រែ ទីខ្ពស់ កន្លែងបូជា…។
- ក្នុងខ្លួន ក្នុងចិត្តមនុស្ស (ណែនាំចិត្តគំនិតមនុស្ស)
- លើអាកាស (ខ្ពស់ដាច់ពីមនុស្ស)
ឃ.អំពីមនុស្ស និង ធម្មជាតិ
- មនុស្ស ចែកចេញជា៤វណ្ណៈ។ ពួកក្រៅវណ្ណៈមានឈ្មោះថា ចណ្ឌាល កើតពីការរៀបការឆ្លងវណ្ណៈ។
- មនុស្ស និងធម្មជាតិ កើតឡើងពីអទិទេព។
- ធម្មជាតិមានតែកម្លាំង ជាមជីវិត មានព្រលឹង ចេតនា ដូចមនុស្សហើយមានវេទ១អង្គៗដូចជាទឹក ដី ភ្លើង ខ្យល់ ភ្លៀង ជម្ងឺ…។
ង.អំពីអាទិទេព
ក្នុងសម័យវេទដើមបង្អស់ (ដើមសម័យសំហិតារវាង១៥០០-១០០០ឆ្នាំមុនគ.ស) អទិទេពដើមឈ្មោះ បុរសៈ បានបង្កើតលោកដោយធ្វើពិធីបូជា។
បញ្ញចំពោះខ្លួនលោក គឺកាត់ជា៤កំណាត់ ៣ភាគ បោះទៅលើបង្កើតបានជា ឋានសួគ៌ ១ភាគ បោះមកក្រោមបង្កើតបានជា ដី ទឹក ខ្យល់ មនុស្ស សត្វ…។
ក្នុងសម័យបន្ទាប់ ១០០០-៧៥០ឆ្នាំមុនគ.សមានអទិទេពដើមឈ្មោះ ប្រជាបតិ បានបង្កើតលោកតាមវិធីបូជាយញ្ញ ឬតាមតបៈ គឺការដុតខ្លួនឲ្យក្ដៅ។
ក្នុងសម័យក្រោយ ៧៥០-៥៥០ ឆ្នាំមុនគ.សអទិទេពដើមឈ្មោះ ព្រហ្ម័ន បានបង្កើតធម្មជាតិ មនុស្ស សត្វ វត្ថុ សភាវៈគ្រប់យ៉ាង។
២. សម័យព្រាហ្មណ៍និយម
ក. អំពីលោក
លោកចែកចេញជា៣ប្រភេទគឺ វេទលោក មនុស្សលោក បាតាល ឬឋាននរក។ លោកនីមួយៗបានចែកចេញជាទ្វីប។ ទ្វីបនីមួយៗនៃមនុស្សលោកខ័ណ្ឌចែកដាច់ពីគ្នាដោយទឹកសមុទ្រ។ ទ្វីបកណ្ដាលមានឈ្មោះថា ជម្ភូទ្វីប ដែលមានឥណ្ឌានៅក្នុងនោះផង។ នៅចំកណ្ដាលទ្វីបមានភ្នំមួយឈ្មោះថា ភ្នំមេរុ។
ខ. អំពីមនុស្ស
មនុស្សត្រូវបានបែងចែកជា២ប្រភេទគឺ
- មនុស្សខ្ពង់ខ្ពស់ ៖ មានកាយចិត្តបរិសុទ្ធ មានវិជ្ជាខ្ពង់ខ្ពស់ បានបួសរៀនឬធ្វើសមាធិ ឈានជាដើម។
- មនុស្សធម្មតាជាមនុស្សជាប់ជំពាក់កម្មកាមកិលេស លោភលន់ ច្រណែន ចង់បាន ឈ្នានីស ល្ងង់ខ្លៅ …បានដល់វណ្ណៈទាំង៤។
នៅលើមនុស្សមានទេវៈដទៃ ដែលមានជីវិតដូចមនុស្សដែរ ដែលគេឲ្យឈ្មោះថាអមនុស្សដូចជា អារក្ស បិសាច យក្ស អប្សរ ភូតរូប (ខ្មោច ព្រាយ បិសាច) រក្សៈ (តំណាងសភាវល្អ)។
គ. អំពីអាទិទេព
- ព្រហ្ម័ន៖ ជាអាទិទេពបង្កើតទេវ និងសភាវឯទៀត (ទស្សនៈមិសំសារ និងវេទន្តៈ)។
- ទស្សនៈផ្សេងទៀតមាន (យោគៈ ន្យាយៈ វៃសេសិកៈ) ឥស្វរៈ ឬសិវៈ ជាអាទិទេពធំជាងគេ។
ដំបូងព្រហ្ម័នក្តី ឥស្វរៈក្តី មានតែឈ្មោះទេ។ បន្ទាប់មកទើបមានរូបរាងជាតួអង្គមនុស្ស។ ទស្សនៈត្រីមូតិ៍ មានការនិយមលើកតម្កើងអាទិទេព៣អង្គគឺ ព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម។
៣. សម័យហិណ្ឌូនិយម
ក. អំពីលោក
ពួកហិណ្ឌូយល់ស្របតាមវេទនិយម និងព្រាហ្មណ៍និយម។ លោកពុំមានអ្វីជាទៀងទាត់ ជាការពិត ពីព្រោះជាមាយា ជាសភាវៈក្លែងក្លាយ។
ខ. អំពីអាទិទេព និងទេវៈ
- ព្រហ្ម័ន ជាអាទិទេពធំ ជាតថភាពចុងក្រោយដែលមិនប្រែប្រួល មិនវិនាស។
- ទេវៈសំខាន់ៗមាន៖ សិវៈ វិស្ណុ ព្រហ្ម គណេស ទុគ៌ា លក្ស្មី…។
- អាទិទេពត្រីមូតិ៍ ឬត្រីមូរតិ គឺព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ។
ហិណ្ឌូនិយមឲ្យតម្លៃលើភក្តីភាព គឺការគោរពទេវ មានរូបរាងខ្លាំងជាងសម័យមុនរហូតដល់រៀបចំតុបតែងឲ្យទេវៈមានឈ្មោះ មានប្រពន្ធ មានកូន មានគ្រឿងអលង្ការ…។ ចំណែកសិល្បៈសូនរូប គូររូប ឆ្លាក់រូបទេវៈ សម្រាប់គោរពបូជាក៏រីកដុះដាលយ៉ាងខ្លាំងក្លាដែរ។