Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរនិយាយពីនីតិវិធីក្នុងការគ្រប់គ្រងទំនិញកក្នុងភណ្ឋាការគយមានកំណត់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ
  • ទំនិញអាចរក្សាទុកក្នុងភណ្ឋាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរឆ្នាំគិតពីថ្ងៃចុះបញ្ជិកាប្រទិវេទន៍គយ ។ ប្រសិនបើទំនិញសិ្ថតក្នុងសភាពល្អ រយៈពេលកំណត់នេះអាចត្រូវបានពន្យារហូតដល់ដប់ពីរ ខែដោយរដ្ឋបាលគយតាមការរស្នើសុំរបស់ប្រតិបត្តិករភណ្ឋាគារគយមានដែនកំណត់
  • ទំនិញដែលស្ថិតក្នុងភណ្ឋាគារគយមានដែនកំណត់អាចត្រូវលក់ ឬផ្ទេរ ។ អ្នកនាំចូលឬម្ចាស់ទំនិញត្រូវជូនដំណឹងជាលាយល័ក្ខអក្សរដល់រដ្ឋបាលគេយកពីការផ្ទេរកម្មសិទ្ធិនេះ ។ ទំនិញដែលស្ថិតក្នុងភណ្ឋាគារគយមានដែនកំណត់អាចត្រូវបានផ្ទេរទៅភណ្ឋាគារគយមានដែនកំណត់មួយទៀតក្រោមការត្រួតពិនិត្យគយ ។ សំណុំឯកសារពាក់ព័ន្ធនិងការផ្ទេរទំនិញនេះត្រូវដាក់ជូនរដ្ឋបាលគយ
  • ទំនិញដែលយកចេញពីភណ្ឋាគារគយមានដែនកំណត់សម្រាប់នាំចេញត្រូវជាកម្មវត្ថុនៃតម្កល់ប្រតិវេទន៍គយនាំចេញហើយពុំត្រូវជាប់ពន្ធ អាការនាំចូលឬនាំចេញពីភណ្ឋាគារគយមានដែនកំណត់សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងស្រុកត្រូវជាប់ពន្ធនិងអាករតាមអាត្រាពន្ធនិងអាករជាធរមាននៃថ្ងៃចុះបញ្ជិការប្រតិវេទន៍គយដើម្បីយកទំនិញចេញពីភណ្ឋាការ
  • ម្ចាស់ទំនិញក្នុងភណ្ឋាគារគយមានដែនកំណត់អាចត្រូវបានអនុញ្ញាតដោយរដ្ឋាបាលគយ ដើម្បីពិនិត្យមើលទំនិញដកគម្រូទំនិញនិងធ្វើប្រតិបត្តិការចាំបាច់នានា ក្នុងគោលបំណង ថែរក្សាទំនិញ ទាំងនោះដោយមិនផ្លាស់ប្តូរលក្ខណៈសំខាន់នៃទំនិញនេះរួមមានការបាញ់ថ្នាំសម្លាប់សត្វល្អិត ការសម្ងួតការសម្អាត ការសាកល្បង ការដេរប៉ះស្រោមសម្បកហែក ការបិទស្លាកសម្គាល់ ការសរសេរចំណាំការរៀបចំកញ្ចប់ទំនិញឡើងវិញការជ្រើសរើសឬវេចខ្ចប់ឡើងវុញជាដើម ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1