ចូរនិយាយពីនយោបាយរបស់ហ្វូណន ?
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
នយោបាយរបស់អាណាចក្រហ្វូណន រៀបចំបែបឥណ្ឌា ។ អ្នកដឹកនាំគង់នៅលើប្រាសាទឈើ ដែលមានច្រើនជាន់ និងមានរបងព័ទ្ធជុំវិញ ។ ព្រះរាជាមានជាស្តេច គុរុងវ្នំ ព្រោះព្រះអង្គយ៉ាងលើងទៅលើភ្នំ ដើម្បីធ្វើពីធីសក្ការៈបូជាជាប្រចាំ ។ ព្រះរាជាស្នងរាជពីព្រះបិតាទៅបុត្រ ឬក៏ជាប់ខ្សែស្រឡាយខាងមាតា ឬខាងស្រី ។
ព្រះរាជាអនុវត្តនយោបាយពង្រីកទឹកដី វាយយកប្រទេសតូចដាក់ជាចំណុះ ។ ពេលឈ្នះសង្គ្រាមគេតែង ចាប់ឈ្លើយសឹក និងប្រមូលលទ្រព្យសម្បត្តិ ជាជ័យភ័ណ្ឌ ។ ព្រះរាជាគឺស្តេចចក្រវាឡ នៅលើស្តេចសាមន្តរដ្ឋទាំងឡាយ ។ ប្រការនេះនាំឲ្យមានអំណាចស្តេចត្រាញ់ច្រើន ។
នយោបាយការបរទេស ព្រះរាជាហ្វូណន បានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសចិន និងឥណ្ឌា ។ នយោបាយការបរទេសមានភាពមមាញឹកខ្លាំង ដើម្បីធ្វើពាណិជ្ជកម្ម វប្បធម៌និងនយោបាយគាបសង្កត់ ប្រទេសតូចៗដាក់ជាចំណុះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ