Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយពីទំនាក់ទំនងរវាងចម្ប៉ានិងវៀតណាមពីសតវត្សទី១ ដល់ទី១០ ។

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

វៀតណាមពីមុនគឺចាវ ជី ជាអម្បូរភាសា មន ខ្មែរប៉ុន្តែដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន អស់ជិត១០០០ឆ្នាំមក ចាវ ជី ទទួលរងឥទ្ធិពលចិននីយកម្ម ខុសពីប្រទេសផ្សេងៗទទួលពីឥណ្ឌា ។

កំណត់ហេតុចិនបានបង្ហាញថា ចាវ ជី និង លីន យី មានកម្លាំងខ្លាំងដូចគ្នាតែជាធម្មតា លីន យី ជាអ្នកយក ចាវ ជី ដែលជាខេត្តរបស់ចិន ។  នៅឆ្នាំ ៩៣០ ប្រទេសវៀតណាម មាន១២ស្រុក នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចត្រាញ់រៀងៗខ្លួន ។ ក្នុងនោះមានស្តេចម្នាក់ បានទៅចម្ប៉ាដើម្បីឲ្យជួយខ្លួន ឲ្យក្លាយជាស្តេចពេញសិទ្ធិនៅវៀតណាម ។​នេះជាហេតុផលលើកដំបូង នៃសង្គ្រាមវៀតណាមលនិង ចម្ប៉ា ។ ស្តេចវៀតណាមនិងចម្ប៉ា បានចាញ់ស្តេចវៀតណាមម្ខាងទៀត ។ នៅឆ្នាំ ៩៨០ គ.ស​វៀតណាមបានវាយចាម្ប៉ាខាងជើង ពេលនោះស្តេចចម្ប៉ា និងមន្រ្តីបានរត់គេចខ្លួនមកខាងត្បូងគឺ វិជ័យ ។ ចាប់ពីឆ្នាំ ៩៨៦ គ.ស ដល់១០០០គ.ស សង្គ្រាមរវាងចម្ប៉ា និងវៀតណាមនៅតែបន្តហើយ លីន យី នៅតែជាខេត្តរបស់ចម្ប៉ាដដែល ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1