Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយពីទីតាំងរបស់ហ្វូណន នៅក្នុងឯកសារចិន ?

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ទីតាំងរបស់ហ្វូណន នៅក្នុងឯកសារចិនគឺដឹងតាមរយៈកំណត់ត្រារបស់គណៈ ប្រតិភូចិនមួយក្រុម ដឹកនាំដោយលោក កាំង ថៃ និងលោក  ជូ យីង ( រវាងគ.ស ២២៥. ២៣០ គ.ស ) ដែលបានស្វែងរកផ្លូវគោកទៅកាន់ឥណ្ឌាហើយបានឆ្លងកាត់ប្រទេសហ្វូណន បានរៀបរាប់ថាអាណាចក្រហ្វូណន ស្ថិតនៅខាងត្បូងយេណាន ( តុងកឹង ) គឺមានចម្ងាយ ៧,០០០លី= ៤.០៣២គ.ម និងជាង ៣.០០០លី ( ១.៧២៨គ.ម) ពីនីរតីនៃប្រទេស លីន យី (ចាម្ប៉ា ) ( ១លី ស្មើ៥៧៦ម៉ែត្រ ) ។ មានទន្លេធំមួយ ហូរកាត់ពីទិសពាយ័ព្យទៅទីសខាងកើត៣ ហើយហូរចាក់ទៅសមុទ្រធំ ។ បើគិតទៅ គឺត្រូវនឹងប្រទេសកកម្ពុជាសព្វថ្ងៃ កម្ពុជាក្រោមនិង ប្រទេសថៃផ្នែកកណ្តាល ។ ឈូងសមុទ្រធំ ក្នុងឯកសារចិនគឺជាឈូងសមុទ្រថៃ ឯទន្លេធំដែលហូរកាត់ទៅក្នុងសមុទ្រគឺគ្មានអ្វីក្រៅពីទន្លេមេគង្គ បើនិយាយឲ្យចំគឺទន្លេសាប ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1