Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរនិយាយពីទស្សនៈនៅក្នុងសៀវភៅរបស់លោកហ្សក ដេស ប៉ូលប៉េល្យូ និងលោកត្រឹងងា អំពីការបែកបាក់ចេនឡាជា២ ?

ក្នុងសៀវភៅ របស់លោក ហ្សក សឺដេស និងលោក ងា ថា សម័យចេនឡា ដែ […]

ក្នុងសៀវភៅ របស់លោក ហ្សក សឺដេស និងលោក ងា ថា សម័យចេនឡា ដែលបានចាប់ផ្តើមសរសេរនៅរបាយការណ៍ចចិននៅដើមស.វទី៨នោះ បានបែងចែកប្រហែលរវាឆ្នំា​ ៧០៦គ.ស ។ ចិនហៅប្រទេសទាំងពីរថាចេនឡាដីគោក និងចេនឡាទឹកលេច ។ រឿងនេះផ្អែកលើការថ្លែងបញ្ជាក់ ដោយគ្មានភស្តុតាងក្នុងសៀវភៅប្រវត្តិរាស្រ្តថាំងថ្មី ចងក្រងនៅស.វទី១១ គ្មានភស្តុតាងពិតប្រាកដ ព្រោះលោក សឺ ដេស មិនបានរៀបរាប់យោងដោយយល់នៅក្នុងប្រវត្តិសាស្រ្តថាំងទេ តែគាត់យោងទៅលើអត្ថបទរបស់លោក ប៉ូលប៉េល្យូត ចំពោះរឿងរ៉ាវនៃការបែកបាក់និងយោងទៅលើឯកកសាររបស់លោក ម៉ាទួនលីន ដែលសរសេរនៅស.វទី១៤ ចំពោះឈ្មោះទាំងពីរ ( ចេនឡាគោក ចេនឡាទឹក ) ។ ម្យ៉ាងទៀត លោក សឺដេស​ និយាយថាដោយសារព្រះបាទជយវវម៌្មទី១ ពុំមានបុត្រាស្នងរាជ្យ នាំឲ្យមានការច្របូកច្របល់បន្ទាប់់ពីព្រះអង្គចូលទីវង្គត់ និងក្នុងរាជ្យបុត្រីព្រះអង្គ គឺព្រះនាងជយទេវី ដឹកនាំអំណាច ដែលជាស្តេចស្រីទន់ខ្សោយ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់