Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរនិយាយពីដំណើរបេសកទូតប្រទេសខ្មែរ និងបេសកទូតឥណ្ឌាលើកដំបូង ក្នុងការទាក់ទងគ្នា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បេសកទូតកខ្មែរឈ្មោះ ស៊ូវ៉ូ បានបញ្ជូនទៅប្រទេសឥណ្ឌាលើកដំបូងនៅក្នុងរាជ្យព្រះបាទហ្វាន់ ចាន់ ( ឆ្នាំ២៣០. ៤៥ គ.ស ) ។ បេសកទូតបានធ្វើដំណើរតាមឆ្នេរសមុទ្រ ( ខាងលិចឧបទ្វីប​ ) រួចធ្វើដំណើរនៅទន្លេឥណ្ឌា ( ទន្លេគង្គា ) ។​ការដំណើរអស់រយៈពេលជាង១ឆ្នាំក ទើបគាត់ធ្វើដំណើរទៅដល់រាជធានីឥណ្ឌា ។ ស្តេចឥណ្ឌា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះអង្គបានបញ្ចូនបេសកទូត ចិន សុង មកហ្វូណនវិញដោយមានចំនួនសេះ ៤មកជាមួយផង ។ ការមកដល់នៃបេសកទូតឥណ្ឌា នៅហ្វូណនស្របគ្នាមួយនឹងបេសកទូតចិន កាំងថៃ និងជូ យិង បានមកដល់ហ្វូណនដែរ ហើយពួកគេក៏ពិភាក្សាអំពីពាណិជ្ជកម្មរវាងចិន និងឥណ្ឌានៅក្នុងរាជវាំងហ្វូណន ។

៤ឆ្នាំក្រោយបេសកទូត ហ្វូណនបានត្រលប់ពីឥណ្ឌាមកវិញ នៅពេលនោះហ្វូណន ស្ថិតនៅក្នុងរាជព្រះបាទហ្វាន់ស៊ីយ៉ុន ( ២៣៥.២៨៩គ.ស ) ។ ភ្នាក់ងារទូតខ្មែរ មានវត្តមាននៅក្នុងរាជវាំងនៃពួកមុរន្ទដំបូងឆ្នាំ ២៤៤គ.ស ។ ភ្នាក់ងារទូតខ្មែរ​ ទៅកាន់ប្រទេសចិនដំបូងនៅឆ្នាំ ២៤៣គ.ស ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1