Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរនិយាយពីកំណើតរដ្ឋហ្វូណន ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ដែនដីសណ្តទន្លេមេគង្គនៅដើមគ.ស ជាទឹកដីដែលស្ថិតនៅក្រោមកិច្ចដឹកនាំនៃព្រះនាងលីវយី ។ លុះឆ្នាំប្រមាណជាឆ្នាំ ៥០នៃគ.សព្រះនាងលីវយី ត្រូវតទល់នឹងសំពៅឥណ្ឌាក្រោមបញ្ជាការរបស់ព្រាហ្មណ៍ ហ៊ុន ទៀន ដែលបានចូលមកកាន់កាប់ទឹកដីព្រះនាង ។ ព្រាហ្មណ៍ ហ៊ុន​ ទៀន​ បានឈ្នះព្រះនាងលីវយី ហើយបានប្រកាសខ្លួនជាស្តេច លើភូមិភាគដីសណ្តទន្លេមេគង្គ និងបានរៀបអភិសេកជាមួយព្រះនាង លីវ យីជាព្រះអគ្គមហេសី ។ តមកព្រះបាទ ហ៊ុន ទៀនបានរៀបចំទឹកដីវាលទំនាបទន្លេមេគង្គ ភាគខាងត្បូងឲ្យកើតបានជារដ្ឋមួយទៅតាមទស្សនៈរាជាធិបតេយ្យឥណ្ឌា ។ ហ្វូ ណនមានរាជធានីនៅស្រុកអង្គរបុរីខេត្តតាកែវ មានឈ្មោះថា វ្យាធបុរៈ និងមានកំពងផែអន្តរជាតិមួយឈ្មោះថាអូរកែវ Oc Eo ពីស.វទី១ ដល់ ស.វទី៦ នៃគ.ស ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1