ចូរនិយាយពីការរៀបពលិការទទួលទេពធីតាប្រចាំឆ្នាំនីមួយៗ ។ តើពលិការនោះមានរណ្តាប់អ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ការរៀបពលិការទទួលទេពធីតាមកទទួលមុខងារថ្មីរួមទាំងទេវតារក្សាទ្វីប ព្រះច័ន្ទ ព្រះព្រហ្ម និងចតុលោកបាលជាដើមដូចជាមានរៀបរាប់នៅក្នុងសេចក្តីប្រកាសរបស់អាចារ្យស្រាប់ ។
រណ្តាប់ទទួលមាន៖
- រានទេវតា៧ថ្នាក់ ១
- មានពលិការផ្សេងៗដាក់លើរាននោះ
- មានបាយសីធំមួយគូ
- ទឹកអប់មួយគូ
- ទាន៥ ធូប៥
- ផ្កា៥ (ដាក់កែវ) ១គូ
- ស្លាបារីដាក់ជើងពាន១គូ
- ចេកនួន ឬចេកណាំវ៉ា១គូ
- ពែ១គូ គឹពែព្រះកេតុ១ និងពែព្រះភូមិ១
- មានកន្ទោង៥គឺ កន្ទោងបាយមួយ ១កន្ទោងចំណី២ កន្ទោងបង្អែម២ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ