Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរធ្វើការប្រៀបធៀបតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាត។

គ្រូបង្រៀន
លោកគ្រូ អ៊ី
1 student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ប្រៀបធៀបតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាតៈ

  • តេឡេទស្សន៍ចំណាំងបែរ គឺជាតេឡេទស្សន៍ដែលប្រើស៊េរីនៃឡង់ទីដើម្បីប្រមូល និងផ្តុំពន្លឺ។ ឡង់ទីវត្ថុមានរាងកោង នៅក្នុងតេឡេទស្សន៍ចំណាំងបែរពន្លឺដែលឆ្លងកាត់វា ហើយផ្តុំពន្លឺដើម្បីពង្រីកក្នុងកែវឆ្លុះ។ ទំហំរបស់តេឡេទស្សន៍ចំណាំងបែរត្រូវបានកំណត់ដោយឡង់ទីវត្ថុ។ ប្រសិនបើឡង់ទីនេះមានទំហំធំពេក នោះកញ្ចក់នឹងគ្មានលំនឹង បណ្តលអោយលំអៀងរូបភាព។
  • តេឡេទស្សន៍ចំណាំងផ្លាត គឺជាតេឡេទស្សន៍ដែលប្រើកញ្ចក់កោងដើម្បីប្រមូល និងផ្តុំពន្លឺ។ ពន្លឺចូលទៅក្នុងតេឡេទស្សន៍ ហើយផ្លាតពីកញ្ចក់កោងឆ្លុះទៅចំណុចកំណុំនៅផ្នែកខាងលើកញ្ចក់។ នៅកន្លែងនេះហើយដែលពន្លឺបានប្រមូលផ្តុំដើម្បីធ្វើការសង្កេត។

សរុបមក តេឡេទស្សន៍ចំណាំងផ្លាតល្អជាងតេឡេទស្សន៍ចំណាំងបែរព្រោះគេអាចផលិតកញ្ចក់នេះបានធំដើម្បីអោយវាប្រមូលពន្លឺបានច្រើនជាងឡង់ទី ហើយគេក៏បានធ្វើតេស្តផ្នែកកោងអោយភ្លឺផងដែរ ដើម្បីការពារពន្លឺពីការជ្រៀតចូលក្នុងកញ្ចក់។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1