Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរធ្វើការប្រៀបធៀបតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាត ។

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ធ្វើការ​ប្រៀបធៀបតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាត ៖

តេឡេទស្សន៍ចំណាំងបែរជាតេឡេទស្សន៍ដែលប្រើស៊េរីនៃឡង់ទីដើម្បីប្រមូល និងផ្តុំពន្លឺ ។ ឡង់ទីវត្ថុមានរាងកោងនៅក្នុងតេឡេទស្សន៍ចំណាំងបែរបំបែរពន្លឺដែលឆ្លងកាត់វា ហើយផ្តុំពន្លឺដើម្បីពង្រីកនៅក្នុងកែវឆ្លុះ ។ ទំហំរបស់តេឡេទស្សន៍ចំណាំងបែរត្រូវបានកំណត់ដោយឡង់ទីវត្ថុ ។ បើសិនជាឡង់ទីមានទំហំធំពេក នោះកញ្ចក់នឹងគ្មានលំនឹងបណ្តាលឲ្យលំអៀងរូបភាព ។

តេឡេទស្សន៍ចំណាំងផ្លាកជាតេឡេទស្សន៍ដែលប្រើកញ្ចក់កោងដើម្បីប្រមូល និងផ្តុំពន្លឺ ។​ពន្លឺចូលទៅក្នុងតេឡេទស្សន៍ ហើយផ្លាកពីកញ្ចក់កោងឆ្ពោះទៅចំណុចកំណុំនៅផ្នែកខាងលើកញ្ចក់ ។ នៅកន្លែងនេះហើយដែលពន្លឺបានប្រមូលផ្តុំដើម្បីធ្វើការសង្កេត ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1