Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការសហប្រជាជាតិរហូតដល់សព្វថ្ងៃ តើអង្គការនេះបានជួយដោះស្រាយវិបត្តិកម្ពុជាអ្វីខ្លះ ? តើសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាមានប៉ុន្មានប្រទេស ? អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

អង្គការសហប្រជាជាតិ បានជួយដោះស្រាយវិបត្តិកម្ពុជា មួយចំនួនដូចជា៖

  • ថ្ងៃទី ១៥ មិថុនា ១៩៦២​ តុលាការអន្តរជាតិ កុ្រងឡាអេ បានបញ្ជាឲ្យសៀម ដកតម្រួតនិងកងទ័ព ចេញពីប្រាសាទព្រះវិហារជាបន្ទាន់ព្រោះពួកនេះបានលើកទ័ព ចូលកាន់កាប់យ៉ាងឆ្កួតលីលា គឃ្លើនតាំងពីឆ្នាំ ១៩៥៤ ។
  • ក្រោយកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៣ តុលា ១៩៩១ ភាគីទំនាស់ទាំង៤ នៅកម្ពុជាសុខចិត្ត ដើរទៅរកមាគ៌ាសន្តិភាពដោយអង្គការសហប្រជាជាតិជាអ្នករៀបចំ ។
  • ថ្ងៃទី ២៣ ២៨ ឧសភា ១៩៩៣ ការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិប្រព្រឹត្តទៅបានទទួលជោគជ័យ ទាំងស្រុងរហូតដល់ភាគីឈ្នះឆ្នោតរួបរួមគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយ ។

ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ មានសមាជិកអចិន្រ្តៃយ៍ ៥គឺ៖

  • សហរដ្ឋអាមេរិក
  • សហភាពសូវៀត
  • ចក្រភពអង់គ្លេស
  • ប្រទេសបារាំង
  • ប្រទេសចិន ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1