Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

គេយល់ឃើញថា «សិល្បៈជាអត្តសញ្ញាណជាតិ និងបានរួមចំណែកលើកស្ទួយកិត្តិយសជាតិ» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ ក្រោយពីការដាក់ប្រាសាទព្រៃគុកចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមកគេយល់ឃើញថា «សិល្បៈជាអត្តសញ្ញាណជាតិ និងបានរួមចំណែកលើកស្ទួយកិត្តិយសជាតិ» ។ ចូរអ្នកបកស្រាយគំនិតនេះដោយលើកយកសិល្បៈស្ថាបត្យកម្ម របាំ និងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់ផង ។

សេចក្តីអធិប្បាយ

គ្រប់ជាតិសាសន៍ទាំងអស់នៅលើលោកយើងនេះរមែងតែងតែមាននួវគ្រឿងសម្គាល់ផ្សេងៗដែលជាការសម្រាប់បង្ហាញអំពីអត្តសញ្ញាណជាតិរបស់ខ្លួន ។ យ៉ាំងណាមិញកម្ពុជាគឺជាប្រទេសមួយដែលមានសិល្បៈសម្បូរបែបហើយផ្សារភ្ជាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ជាពិសេសដោយសារតែតម្លៃនៃសិល្បៈជាតិនេះហើយទើបធ្វើឲ្យកម្ពុជាមានកិត្តិនាមល្បីល្បាញលើឆាកអន្តរជាតិរហូតមកដល់បច្ចុប្បន្ននេះ ។​ក្នុងន័យនេះហើយទើបក្រោយពីការដាក់ប្រាសាទសម្បូរព្រៃគុកចូលក្នុងបញ្ជីបេតិកណ្ឌពិភពលោករួចមកគេយល់ឃើញថា « សិល្បះជាអត្តសញ្ញាណជាតិ និងបានរួមចំណែកលើកស្ទួយកិត្តិយសជាតិ » ។

តើទស្សនដែលបានលើកឡើងនេះមានអត្ថន័យនិងខ្លឹមសារដូចម្តេច ?

ជាបឋមមុននិងឈានចូលទៅបកស្រាយនូវទស្សនៈប្រធានខាងលើនេះឲ្យបានក្បោះក្បាយនិងមានអត្ថន័យល្អនោះយើងគូរគប្បីធ្វើការសិក្សាអត្ថន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ « សិល្បៈ » គឺសំដៅទៅលើការងារជំនាងហត្ថកម្មផ្សេងៗដែលប្រកបដោយភាពច្នៃប្រឌិត ធ្វើឲ្យមនុស្សចាប់ចិត្តដិតអារម្មណ៍ចង់ឃើញចង់ស្គាល់និងចង់ស្តាប់ ។ ចំណែកោឯ អត្តសញ្ញាណជាតិ បានសេចក្តីថាគ្រឿងសម្គាល់របស់ជាតិនីមួយៗ ។ រីឯ លើកស្ទួយ មានន័យថាលើកតម្កើងតម្លើងយស ។ ឯ កិត្តិយសជាតិ បានសេចក្តីថាកេរ្តិ៍ឈ្មោះដ៏រុងរឿងឬល្អផូរផង់របស់ជាតិ ។ ដូចនេះទស្សនៈប្រធានខាងលើមានន័យថាគឺសិល្បៈជាគ្រឿងសម្គាល់របស់ជាតិនិងវាបានចូលរូមចំណែកលើកតម្កើងនូវកេរ្តិ៍ឈ្មោះដ៏រុងរឿងល្អផូរផង់របស់ជាតិ ។

ជាការពិតណាស់ សិល្បៈជាធាតុដ៏សំខាន់របស់វប្បធម៌ជាតិដែលជាព្រលឹងរបស់ជាតិ ។ សង្គមខ្មែរមានកិត្តិនាមល្បីល្បាញដោយសារតែតម្លៃនៃសិល្បៈជាតិនេះឯង ។ សិល្បៈខ្មែរត្រូវបានបែងចែកជាប្រាំពីរទម្រង់ធំៗដែលមានសិល្បៈដូចជាស្ថាបត្យកម្ម ចម្លាក់ គំនូរ តន្រ្តី របាំ អក្សរសិល្ប៍ និងភាពយន្ត ។ កាលណាគេនិយាយអំពីសិល្បៈ ស្ថាបត្យកម្ម គឹគេសំដៅទៅលើសិល្បៈនៃការកសាង​ អាគារ ផ្សេងៗមានការកសាងប្រាសាទ អង្គរ វត្តអារាម សាលារៀន និងមន្ទីរពេទ្យ ជាដើម ។ ឯសិល្បៈ ចម្លាក់គឺជាការឆ្លាក់ប្រកបដោយក្បូរក្បាច់រចនា គួរជាទីគយគន់ ។ លើសពីនេះចំពោះសិល្បៈគំនូរ ជាសិល្បៈរូបភាពដោយរចនាឡើងតាមរយៈការគូរនិងផាតពណ៌ឲ្យចេញជារូបតំណាងផ្សេងៗ ។ ក្រៅពីនេះសិល្បៈតន្រ្តីក៏បានបង្ហាញពីសម្លេងប្រកបដោយរូបារម្មណ៍ខ្ពង់ខ្ពស់ម អាចខាបអន្ទងមនោសញ្ចេតនាអ្នកស្តាប់ឲ្យរំភើបទុក្ខសោក ទៅតាមចង្វាក់លើដាក់ហើយឧបករណ៍តន្រ្តីខ្មែរសម្បូរបែបណាស់មានតាំងពីគង ខ្លុយ តាខេ ឃឹម ឈឹង រនាត ។ ជាងនេះទៅទៀតនោះ​សិល្បៈរបាំរបស់ខ្មែរជាសិល្បៈមួយប្រភេទដែលប្រើកាយវិការតាមចង្វាក់ភ្លេងធ្វើឲ្យទស្សនិកជនបានល្អមើល ពិរោះនិងភ្ជាប់ដោយអត្ថន័យផងទន្ទឹមនិងនេះសិល្បៈអក្សរសិល្ប៍ក៏រក្សាបាននូវអត្តសញ្ញាណរបស់ជាតិដែរ​។ សិល្បះនេះប្រើប្រាស់តួអក្សរជាមធ្យោបាយសម្រាប់បង្ហាញពីតថភាពសង្គម ជីវភាពរស់នៅរបស់ប្រជាជន ។ សិល្បៈអក្សរសិល្ប៍នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនិងសិល្បៈភាពយន្ត ដែលជាសិល្បៈចម្រុះទៅដោយទិដ្ឋភាពនៃសិល្បៈទាំងប្រាំមួយ ទម្រង់ខាងលើហើយសិល្បៈភាពយន្តនេះជាសិល្បៈកូនពៅ ។ ក្រៅពីសិល្បៈចម្បងទាំងប្រាំពីរខាងលើ ខ្មែរមានសិល្បៈរាយរងច្រើនទៀតដូចជាសិល្បៈធ្វើគ្រឿងអលង្ការតុបតែងផ្ទះ ធ្វើម្ហូបកាត់ដេររចនា ការរៀបចំលម្អសួនច្បារ ជាដើម ។តាមរយៈសិល្បៈទាំងអស់នេះវាមានតម្លៃណាស់ក្នុងការឆ្លុះបញ្ចាំងពីលក្ខណៈជាតិរបស់ខ្មែរ និងទេពកោសល្យរបស់បុព្វបុរសខ្មែរ ។​រាល់សិល្បៈទាំងអស់មានតួនាទីយ៉ាងសំខាន់នៅក្នុងជិវភាពរស់នៅរបស់ប្រជាជនចាប់តាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ។​សិល្បៈទាំងនេះបានបង្ហាញពីចរិកលក្ខណៈអាកប្បកិរិយា និងផ្នត់គំនិតរបស់ខ្មែរ ។​លើសពីនេះទៀតសិល្បៈខ្មែរពោរពេញទៅដោយភាពច្នៃប្រឌិតនិងមានតម្លៃសោភ័ណ្ឌភាពល្អដ៏វិសេសវិសាល ។​ដោយសារតែតម្លៃនៃសិល្បៈនេះហើយបានធ្វើឲ្យកម្ពុជាយើងទទួលបានភ្ញៀវទេសចរណ៍យ៉ាងច្រើនចូលមកទស្សនាប្រទេសយើង ។ ចំណុចនេះបានធ្វើឲ្យកម្ពុជាត្រូវបានបរទេសស្គាល់កាន់តែច្បាស់និងបានជួយផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យស្គាល់ផងដែរ ។ មួយវិញទៀត សិល្បៈកម្ពុជាយើងបានធ្វើឲ្យប្រជាជនមានមោទនភាពចំពោះជាតិមានការស្រឡាញ់ពេញចិត្តមានក្តីសង្ឃឹមក្នុងជីវីត ។ ប្រការទាំងនេះ នាំឲ្យប្រជាជនយកចិត្តទុកដាក់ដើម្បីថែរក្សា ការពារ សម្បត្តិទាំងនោះឲ្យកាន់តែល្អប្រសើរឡើង ។ ជាតិកតាងនោះកាលពីថ្ងៃទៅ ០៨ ខែ កក្កដា ឆ្នាំ ២០១៧ កម្ពុជាបានដាក់ក្រុមប្រាសាទសម្បូរព្រៃគុកក្នុងបញ្ជីកបេតិកភណ្ឌពិភពលោកនេះ មានអត្ថន័យយ៉ាងក្រៃលែងចំពោះកម្ពូជា ។ កាន់តែលេចមុខលេចមាត់លើឆាកអន្តរជាតិនិងល្បីល្បាញសម្រាប់កម្ពុជាយើង ។ បរទេសកោតសរសើរស្ញប់ស្ញែងពីតម្លៃនៃសិល្បៈស្ថាបត្យកម្មខ្មែរជាខ្លាំង ។ ជាពិសេសជាងនេះទៅទៀតនោះប្រាសាទសំបូរព្រៃគុកនេះហើយដែលជាតកតាងដ៏សំខាន់បង្ហាញពីអតីតកាលរបស់កម្ពុជាព្រោះក្រុមប្រាសាទនេះជាអតីតរាជធានីរបស់ខ្មែរ នាសតវត្សទីប្រាំពីរដែលមានឈ្មោះថាឥសានបុរៈ ។ ទន្ទឹមនិងនេះបើនិយាយពីសិល្បៈរបាំវិញខ្មែរមានដ៏ពិសិដ្ឋមួយក្នុងចំណោម របាំជាច្រើនទៀតនោះគឺរបាំអប្សរាដែលជារបាំទេវៈកើតចេញពីប្រវត្តិនៃការកូរសមុទ្រ ទឹកដោះ ។ របាំនេះបានឆ្លុះបញ្ចាំងពីលក្ខណៈជាតិដ៏ជ្រាលជ្រៅតាមរយៈកាយវិការដែលបង្ហាញពីជីវីតមូលដ្ឋានមានកើតចាស់ឈឺស្លាប់ ទៅវិញជាធម្មតាគ្មានអ្នកណាមួយជីវីតអមតឡើយ ។ មួយវិញទៀតចំពោះរុក្ខជាតិគឺសំដៅលើដំណាំ ដាំដុះត្រួយស្លឹក ផ្កា ផ្លែ ទុំ​ជ្រុះ ជាបន្តបន្ទាប់ ។ ចំពោះកាយវិការនៃរបាំនេះវិញមានភាពរស់រវើក តែទន់ភ្លន់មិនទន់ជ្រាយ សុភាពរាបសាររបស់នារីខ្មែរដែលមានតាំងពីសម័យបុរាណកាលមមកដោយមើលឃើញពីតម្លៃនៃរបាំនេះបង្កប់អត្តសញ្ញាណជាតិខ្ពស់នេះហើយទើបរបាំនេះក្នុងការបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌខ្ពស់នេះហើយទើបរបាំនេះ ក្នុងការបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកត្រូវបញ្ចូលដោយអង្គការយូណេស្កូ នាថ្ងៃទីប្រាំពីរ ខែ វិច្ឆិកា ឆ្នាំ ពីរពាន់បី ។ ការដាក់បញ្ចូលនេះក្នុងគោលបំណងចង់ឲ្យពិភពលោកបានស្គាល់ និងចូលរួមថែរក្សាលើកតម្កើងសម្បត្តិមួយនេះកុំឲ្យបាត់បង់ ។ ក្រៅពីសិល្បៈរបាំនេះខ្មែរមានសិល្បៈអក្សរសិល្ប៍ដ៏សំខាន់មួយទៀត ។ អក្សរសិល្ប៍ប្រជាប្រិយក្តី អក្សរសិល្ប៍សំណេរក្តី សុទ្ធតែបង្កប់អត្តសញ្ញាណជាតិ ធ្វើឲ្យអ្នកអានអ្នកសិក្សាស្វែងយល់ពីប្រវត្តិទឹកដី ព្រៃព្រឹក្សា និងរឿងរ៉ាវនានាជាច្រើនផងដែរ ។ ជាភស្តុងតាងតាមរយៈស្នាដៃរឿងទុំទាវរបស់ព្រះតេជគុណដែលជាភិក្ខុព្រះនាមថា សោម បានលាតត្រដាងនិងបានចូលរួមផ្សព្វផ្សាយពីលក្ខណៈជាតិយ៉ាងសម្បូរបែប ។ ក្នុងនោះអ្នកនិពន្ធបានបង្ហាញពីរបៀបតែងនិពន្ធជាលក្ខណៈជាតិដោយសរសេរជាកំណាព្យបទពាក្យប្រាំពីរ ប្រកបដោយរូបារម្មណ៍ខ្ពស់ ។ ចំណែកខ្លឹមសារអ្នកនិពន្ធបានលាតត្រដាងពីប្រពៃណីទំនៀមទម្លាប់ខ្មែរនាសម័យលង្វែកជាច្រើន ។ អ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងទៅនិងផ្នត់គំនិតមួយរបស់មាតាខ្មែរនាសម័យកង្វែកគឺ នំមិនធំជាងនាឡិ ។ ផ្នត់គំនិតនេះមានន័យថានៅសម័យលង្វែកកូនប្រុសស្រីគ្មានសិទ្ធិក្នុងការជ្រើសរើសគូស្រករខ្លួនឯងឡើយមានតែមាតា​បិតាតែប៉ុណ្ណោះទើបមានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសទុកដាក់កូនបុត្រធីតារបស់គាត់ឲ្យមានគូស្រករបាន ។ ជាតិកតាងទស្ស្នៈបានស្តែងចេញតាមរយៈសកម្មភាពម្តាយទាវនិងអរជូនដែលជាតួអង្គតំណាងឲ្យមាតាបិតាខ្មែរនាសម័យនោះ ។ ដូចករណីម្តាយទាវបានសម្រេចចិត្តលើកំទាវឲ្យទៅម៉ឺនងួន ហើយគាត់បានគំរាមទៅទាវថា «​មិនដែលសោះឡើយទាវអោយន ច្រឡើសបើសធម៌ម្តេចជាងនាឡិ កូនគោកាចក្ញៀច ដោយព្រៃវាល រោលរាលឈឺខ្លួនជួនដល់ស្លាប់ » ។ លើសពីនេះរឿងដដែលនេះក៏បានបង្ហាញដែរថាខ្មែរសម័យ​នោះតម្រូវឲ្យកូនស្រីត្រូវចូលម្លប់នៅពេលដែលពេញវ័យ ។ នេះជាវិធីមួយរបស់ខ្មែរនាសម័យដើម ដែលមានលក្ខណៈជាការអប់រំក្នុងគ្រួសារ ។ លើសពីនេះតាមវិធីនេះនិងធ្វើឲ្យសម្រស់របស់ពួកគេមានភាពស្រស់ស្អាត ។ បើយើងមើលទៅលើកូនប្រុសវិញ នៅសម័យនោះពួកគេមានកាតព្វកិច្ចមួយយ៉ាងធំធេងគឺបួសរៀនក្នុងព្រះពុទ្ធសាសនា ។ នៅខណៈនោះមិនមានសាលារៀនដូចសម័យបច្ចុប្បន្នទេ ។ ការអប់រំគឹស្ថិតនៅតាមវត្ថអារាមដែលជាដូងព្រលឹងនៃព្រះពុទ្ធសាសនា ។ វត្តអារាមជាកន្លែងបណ្តុះបណ្តាលនូវជំនាញក៏ដូចជាការហ្វឹកហាត់វិជ្ជាជីវៈដល់យុវជនខ្មែរទាំងឡាយ ។​ជាទឡ្ហីករណ៍ទុំនិងពេជ្រនៅពេលដែលមានវ័យធំល្មមត្រូវម្តាយបញ្ជូនទៅបួសរៀន ហើយជំនាញចំណេះទាំងប៉ុន្មានដែលគេចវគឹដោយសារតែការសិក្សានៅវត្តនេះឯង ។ បន្ថែមពីលើនេះប្រជាជនខ្មែរប្រកាន់ខ្ជាប់នូវប្រពៃណីចូលចែចូវស្តីដណ្តឹងមុនរៀបការ ។ ចំណុចនេះយើងឃើញថាអរជូនបានចូលស្តីដណ្តឹងទាវឲ្យទៅម៉ឺនងួនកូនប្រុសខ្លួនដោយមានអ្នកផ្លូវចៅមហានិងមានមេបាព្រមទាំងមានភស្តុភារទៅជាមួយផង ។ ប្រពៃណីទាំងអស់នេះជាប្រពៃណីជាតិខ្មែរដែលបានបន្តរហូតមកដល់បច្ចុប្បន្ននិងជាតិតឹកតាងបញ្ជាក់ពីវប្បធម៌របស់ជាតិ ។​

ជារួមមកស្របតាមការពន្យល់ដោយមានឧទាហរណ៍បញ្ជាក់ផងនោះគឺសឲ្យឃើញថាសិល្បៈគឹជាអត្តសញ្ញាណជាតិយ៉ាងពិតប្រាកដមែននិងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកិត្តិយសជូនជាតិមាតុភូមិ ។

ឆ្លងតាមការបកស្រាយខាងលើយើងអាចវាយតម្លៃថាប្រធាននេះពិតតជាមានន័យល្អនិងខ្លឹមសារល្អ ព្រោះបានអប់រំថាប្រធាននេះពិតជាមានន័យល្អនិងខ្លឹមសារល្អព្រោះ​បានអប់រំមនុស្សឲ្យយល់ដឹងពីតម្លៃនៃសិល្បៈខ្មែរនិងគោលដៅបណ្តុះស្មារតីឲ្យប្រជាជនខ្មែរស្រឡាញ់សិល្បៈជាតិរបស់ខ្លួនឲ្យបានស្ថិតស្ថេរ ។ ដូចនេះក្នុងនាមយើងកុល បុត្រ កុលធីតាខ្មែរជំនាន់ក្រោយត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រពីសិល្បៈជាតិឲ្យបានច្រើននិងថែរក្សាឲ្យបានច្រើននិងថែរក្សាឲ្យបានគង់វង្ស បើវប្បធម៌រលត់ជាតិនិងធ្លាក់ចូលក្នុងភាពអន្តរាយជាក់ជាមិនខានឡើយ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1