Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

គេនិយាយថា “សិលាចារិក គឺជាអត្ថសញ្ញាណជាតិ” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

គេនិយាយថា “សិលាចារិក គឺជាអត្ថសញ្ញាណជាតិ” ។ ចូរអ្នកបកស្រាយដោយលើក ឧទាហរណ៍មកបញ្ជាក់អោយបានច្បាស់លាស់ ។

សេចក្ដីអធិប្បាយ

របៀបកត់ត្រសម័យបុរាណប្រព្រឹត្តទៅមានច្រើនសណ្ឋាន តែអ្វីដែលនៅសេសសល់រហូតមសល់សព្វថ្ងៃ គឺមានតែសិលាចារិកប៉ុណ្ណោះ ។ សិលាចារិកបានកត់ត្រានូវព្រឹត្តិការណ៍ ឬរឿងរ៉ាវសំខានៗ និងបង្ហាញពីរបៀបគ្រប់គ្រងជាដើម ។ តាមរយះសិលាចារិក ធ្វើអោយយើងដឹង និងស្គាល់ពីអត្តសញ្ញាណជាតិសាសន៍ខ្លួនពិតប្រាកដ ។ សិលាចារិកប្រៀបបានទៅនិងព្រលឹងជាតិ ។ ដូចនេះហើយបានជាគេលើកឡើងថា “សិលាចារិកជាអត្តសញ្ញាណជាតិ” ។ តើនៅក្នុងសិលាចារិក មានចំណាដូចម្ដេចខ្លះ​ បានអះអាងថាជាអត្តសញ្ញាណជាតិ ?

ដើម្បីងាយស្រូលក្នុងការយល់មតិប្រធានយើង ត្រូវយល់ន័យនៃពាក្យមួយចំនួនជាមុនសិន ។ ពាក្យ “សិលាចារិក” មានន័យថា អក្សរដែលបានចារនៅលើផ្ទាំងថ្ម ឬផ្ទាំងថ្មដែលបានកត់ត្រានាសម័យបុរាណ ។ ចំណែកពាក្យថា “អត្តសញ្ញាណជាតិ” មានន័យថា គ្រឿងសម្គាល់ជាតិខ្លួនសញ្ញា ឬព៍តមានសម្គាល់ជាតិ ។

ដូចនេះ “សិលាចារិកជាអត្តសញ្ញាណជាតិ” មានន័យថា អក្សរដែលបានចារនៅលើផ្ទាំថ្ម គឺជាគ្រឿង ឬសញ្ញាសម្គាល់របស់ជាតិ បានន័យថា ថ្មដែលគេបានរចនាជាផ្ទាំងរួចគេចារិកអក្សរអំពីព៍តមាន ខ្លឹមសារផ្សេងៗពីសម័យមុនៗគឹវាបានក្លាយទៅជាគ្រឿង ឬសញ្ញាសម្រាប់សម្គាល់ជាតិ ។ ការចារនៅលើថ្ម ហៅថាសិលាចារិកនេះ ជាកំណត់ត្រាដែលបង្ហាញ ឬនិយាយពីប្រវត្តិសាស្រ្ដខ្មែរ ។ ជាហេតុធ្វើអោយយើងស្គាល់​អំពីប្រវត្តិសាស្រ្ដជាតិខ្មែរ ។ តាមការសង្កេតទូទៅ ពីសម័យដើម បុព្វបុរសយើងបានសរសេរឯកសារទាំងឡាយលើស្បែកសត្វដោយដីសបំពង តែឯកសារទាំងនោះមិនអាចទ្រំទ្រនិងអាកាសធាតុ ឬត្រូវ​បំផ្លាញដោយសត្វល្អិត ។ ហេតុនេះហើយបានជាបុព្វបុរសខ្មែរយើងមានគំនិតច្នៃប្រឌិតរស់រស់រវើក គូបផ្សំនិងធទេពកោសល្យដ៍ប៉ិនប្រសប់ គឺសរសេរឯកសារ ឬចារ​​ឯកសារលើផ្ទាំងថ្មដែលគេហៅថាសិលាចារិក ឬអក្សរថ្ម ។ សិលាចារិកជាឯកសារប្រវត្តិសាស្រ្ដខ្មែរ ដូចដែលអ្នកប្រជ្ញបារាំងជាច្រើននាក់បាន​ធ្វើការស្រាវជា្រវរកឃើញ តំណរាជវង្សក្សត្រខ្មែរ និងកាលបរិច្ឆេទនៃការសាងសង់ប្រាសាទ ជីវាភាពរស់នៅប្រជារាស្ដ្រខ្មែរ របបសង្គម សាសនា និងបញ្ហាទំនៀមទំលាប់តាមរយះផ្ទាំងសិលាចារិក ដែលមានរហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះយើងក៍អាចដឹងព៍តមានផ្សេងៗតាមរយះសិលាចារិកផងដែរ ដូចជា ការរាយនាមព្រះមហាក្សត្រខ្មែររួមជាមួយបន្ត្រី អ្នកមុខ អ្នកការផ្សងៗដែលមានឋានះតួនាទីនៅក្នុងរាជការនៃសម័យនីមួយទៀតផង ។ លើសពីនេះទៅទៀតសិលាចារិកក៍បានកត់ត្រានូវរឿងរ៉ាវប្រវត្តិសាស្ដ្រ នៃសម័យកាលនីមួយៗផងដែរ ។​បង្ហាញ ការធ្វើអំណោយ ការធ្វើបុណ្យទាន ការដាក់បណ្ដសាដល់ អ្នកដែលបានបំផ្លាញរបស់របរនៅក្នុងប្រាសាទ និងបង្ហាញការកាន់សាសនាផ្សេងៗដូចជា សាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសានាជាដើម ។ សូម្បីតែការធ្វើជំនួញ ក៍បុព្វបុរសយើងបានចារនៅលើសិលាចារិកដែរ ។ ដូងប្រលឹងដ៍វិសេសមួយទៀតនោះគឺការចារអក្សរសាស្ដ្រខ្មែរនៅលើសិលាចារិក ដែលជួយអោយកូនខ្មែរបានសិក្សា និងយល់ពីខ្លឹមសារនៅក្នុងសិលាចាចរិកនីមួយៗ ។ មិមតែប៉ុណ្ណោះសិលាចារិកក៍ធ្វើអោយកូនខ្មែរមានមោទនភាពចំពោះបុព្វបុរសខ្លួនដែលបា​នបង្កើតភាសាព្រមទាំងមានអក្សរអោយកូនខ្មែរបានសិក្សារៀនសូត្ររហូតដល់បច្ចុប្បន្ន ។ បើទោះបីជាកត់ត្រានោះប្រើអក្សរខ្មែរក្ដី និងសស្រ្កឹតក្ដី ក៍វានៅតែមានន័យរៀបរាប់ពីព្រឹត្តិការណ៍នៅក្នុងស្រុកខ្មែរ សាវតាខ្មែរទាំងអស់ ។ រហូតដល់សព្វថ្ងៃនេះអក្សរដែលបានចារនៅលើផ្ទាំងថ្មទាំងនោះបានក្លាយទៅជាដូងព្រលឹងជាតិ អត្តសញ្ញាណជាតិដ៍វិសេសអស់អស្ចារ្យរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។

សិលាចារិកទាំងឡាយចារិកឡើង ដើម្បីឧទ្ទិសថ្វាយដល់អាទិទេពក្នុងលទ្ធិព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនាមហាយាន ហើយក៍ជាអត្តបទដែលបានរៀបរាប់ពីបញ្ចីឈ្មោះនរនាម ស្ថាននាមកត់ត្រារឿងរ៉ាវសកម្មភាពនានាដែលមានលក្ខណះជាប្រវត្តិសាស្ដ្រទុកអោយកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ ។ សិលាចារិកក៍ជាឯកសារមួយយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៍ ប្រពៃណី ទំនៀមទំលាប់នៅក្នុងប្រទេសរាប់ឆ្នាំកន្លងមកហើយ ដែលជាឯកសារពិតមិនអាចក្លែងបន្លំបានឡើយ ។ សិលាចារិកមិនត្រឹមតែជាឯកសារបុរាណ ដែលសិក្សាពីអក្សរ និងភាសាប៉ុណ្ណោះទេ វាក៍ជាប្រយោជន៍យ៉ាងសំខាន់ដល់មុខវិជ្ជាប្រវត្តិសាស្រ្ត និងសិល្បះផងដែរ ។ ជាក់ស្ដែងសិលាចារិកអង្គបុរី ដែលមានរាងបួនជ្រុង ហើយនិយាយពីបញ្ចីឈ្មោះខ្ញុំបម្រើដីធ្លី សត្វស្រុកដែលបន្ត្រីជំអញថ្វាយដល់អាទិទេពកម្រងតាងអញមហាគណបតិ ។ រីឯនៅជ្រុងខាងកើតផ្នែកខាងលើ បានរៀបរាប់អំពីដង្វាយរបស់មន្រ្ដីម្រតាងអន្តរថ្វាយដល់ព្រះវិហារដើមក្រោម និងផ្នែកខាងក្រោមនៃអត្ថបទមានរៀបរាប់ពីដង្វាយរបស់អាចារ្យកន្ទិន និងភរិយារបស់គាត់ថ្វាយដល់អាទិទេពមណីសូរ ។ ចំណែកសិលាចារិកលង្វែកក៍បានបង្ហាញពីព្រះរាជាបន្ទូលរបស់ព្រះមហាក្សត្រទ្រង់បានត្រាស់បង្គាប់ប្រើព្រះតេជេគុណបព្វជិតជាចារិកនេះឡើងតាមព្រះរាជបញ្ញាត្តិស្ដីអំពីព្រះរាជអំណោយទាំងអំបាលមាណ រួមជាមួយព្រះរាជពិធីប្រោះព្រំទឹកអោយដល់អាទិទេព ។

រួមសេចក្ដីមក តាមរយះសិលាចារិក ធ្វើអោយមនុស្សជំន​ន់ក្យោយអាចដឹងអំពីប្រវត្តិសាស្ដ្រខ្មែរ នាមព្រះមហាក្សត្រខ្មែរ វប្បធម៍ អរិយធម៍ខ្មែរ ជំនឿ សាសនា របបសង្គម ប្រពៃណី ទំនៀម​ទំលាប់ការកសាងសមិទ្ធិផលនានា ដូចជាប្រសាទ រូបបដិមា ការធ្វើអំណោយដល់រាស្រ្ដ ឬដល់ទុកិតជន និងព្រឹត្តិកានរណ៍សង្គមខ្មែរជាច្រើនទៀត ដែលអាចអោយយើងយកខ្លឹមសារនៃសិលាចារិកនេះ មកជាទឡ្ហីករណ៍យ៉ាងជាកច្បាស់ថាជាអត្ថសញ្ញាណនៃជាតិខ្មែរទាំងស្រុង ។ ដូចនេះសិលាចារិក គឺជាអត្ថសញ្ញាណជាតិ ។

ឆ្លងតាមការបំភ្លឺទាំងឡាយនេះ​ ធ្វើអោយយើងឃើញថាសិលាចារិកមានគុណប្រយោជន៍ធយ៉ងធំធេងដែលអាចអោយកូនខ្មែរយល់ដឹង​ និងស្គាល់ព៍តមានទាំងឡាយដែលជាអត្ថសញ្ញាណជាតិខ្មែរតាំងពីបុរាណកាលមក ។ សិលាចារិកជាកេដំណែលអក្សរសាស្រ្ត ប្រវត្តិសាស្រ្ត របស់បុព្វបុរសសម័យកាលនីមួយៗ ព្រមទាំងផ្ដល់ប្រយោជន៍សំខាន់ដល់ខេមរបុត្រជំនាន់ក្រោយបានសិក្សាពីកំណើតអក្សរសាស្រ្ដនិងស្រាវជ្រាវខាងវេយ្យាករណ៍របស់ភាសាជាតិ ។ ម៉្យាងទៀតវាជាមត៍កនៃវប្បធម៍ អរិយធម៍ជាតិខ្មែរយើង​។​

ដូចនេះ យើងជាកុលបុត្រកុលធីតាជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី គប្បីទទូលមត៍កដ៍ពិសិដ្ឋនៃបុព្វបុរសយើងដោយលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីថែរក្សាការពារសិលាចារិកដែលមាននៅសេសសល់សព្វថ្ងៃនេះអោយបានគង់វង្សស្ថិតស្ថេរជាអមតះ ។​បើសិលាចារិកគង់វង្សកុលបុត្រកុលធីតាជំនាន់ក្រោយ ក៍បានដឹង​ បានឃើញ និងយល់អំពីអក្សរសាស្រ្ដខ្មែរ និងប្រវត្តិសាស្ដ្រខ្មែរគ្រប់ៗជំនាន់ ។​ម៉្យាងទៀត បើជាកូនខ្មែរ ត្រូវស្គាល់ខ្មែរស្គាល់អតីតកាលរបស់ខ្មែរដូចនេះត្រូវខិតខំសិក្សាស្រាវជ្រាវអោយចេះច្បាស់លាស់អំពីសិលាចារិក ដើម្បីអោយស្គាល់ខ្មែរច្បាស់កុំអោយបរទេសលួចបន្លំ ឬនិយាយថាជាដូនតាពូកវា ។​

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1