Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

គេនិយាយថា «ប្រទេសមួយដែលមានពលរដ្ឋប្រកបដោយមនសិការពិតប្រាកដ គឹជាកត្តាជម្រុញឲ្យមានការអភិវឌ្ឍសង្គម» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ គេនិយាយថា «ប្រទេសមួយដែលមានពលរដ្ឋប្រកបដោយមនសិការពិតប្រាកដ គឹជាកត្តាជម្រុញឲ្យមានការអភិវឌ្ឍសង្គម» ។ ចូរបកស្រាយដោយលើកឧទាហរណ៍ពីសង្គម និងអក្សរសិល្ប៍នានាមកបញ្ជាក់ផង ។

សេចក្តីអធិប្បាបាយ

គ្រប់ប្រទេសនីមួយៗតែងតែចង់បាននូវការបង្រួបបង្រួមជាតិកិច្ចសហប្រតិបត្តិការនិងការឯកភាពជាតិពិសេសគឹការអភិវឌ្ឍន៍ជាតិឲ្យមានការរីកចម្រើន ។ ទន្ទឹមនឹងភាពរីកចម្រើនអភិវឌ្ឍន៍ប្រទេសឲ្យមានសន្តិភាព លុះត្រាតែប្រជាពលរដ្ឋដែលរស់នៅលើប្រទេសឲ្យមានសន្តិភាព លុះត្រាតែប្រជាពលរដ្ឋដែលរស់នៅលើប្រទេសនោះមានមនសិការចង់ជួប ចង់កសាង ចង់ថែនិងចង់លើកតម្កើងប្រទេសខ្លួនឲ្យបានរីកធំធាតុដែរ ។ ដោយហេតុនេះហើយ ទើបបានជាមានពំនោលមួយឃ្លាបានពោលថា « ប្រទេស មួយដែលមានពលរដ្ឋប្រកបដោយមនសិការពិតប្រាកដគឹជាកត្តាជម្រុញឲ្យមានការអភិវឌ្ឍន៍សង្គម » ។

តើពំនោលខាងលើនេះមានអត្ថន័យ និងខ្លឹមសារយ៉ាងណាខ្លះ ?

មុននឹងឈានដល់ការបកស្រាយនូវពំនោលខាងលើនេះ យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ « ពលរដ្ឋ » គឹពលអាស្រ័យនៅក្នុងរដ្ឋ ប្រជាជនទាំងស្រីទាំងប្រុសដែលទុកជាកម្លាំងរបស់ប្រទេស ។ ចំពោះ « មនសិការ » គឺំសំដៅលើការធ្វើទុកក្នុងចិត្ត ការកំណត់ទុកក្នុងចិត្តដំណើរយកចិត្តទុកដាក់ ។ មនុស្សមានមនសិការជាកំណត់ ជាមនុស្សដែលមានស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវចំពោះការងារ មានមុខរបរមានសីលធម៌ប្រពៃព្រទាំងមានគំនិតស្នេហាជាតិពិតប្រាកដ ។ ដោយឡែក « អភិវឌ្ឍន៍ » គឹការចម្រើនលូតលាស់ក្រៃលែង ។ អភិវឌ្ឍសង្គម គឺជាការរីកចម្រើនលើគ្រប់វិស័យដូចជាវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាដើម ។ដូចនេះអត្ថន័យប្រធានចង់បញ្ជាក់ថា ប្រទេសដែលមានប្រជាជនទាំងប្រុសទាំងស្រីអាស្រ័យនៅក្នុងរដ្ឋដែលមានស្មារតីភ្ញាក់រឮកនិងទទួលខុសត្រូវចំពោះការងារមានមុខរបរមានសីលធម៌ប្រពៃជាពិសេសមានគំនិតទស្សនៈស្នេហាជាតិពិតប្រាកដ គឺអាចធ្វើឲ្យសង្គមមានការរីកចម្រើនលើគ្រប់វិស័យ ។

ជាការពិតណាស់ ប្រទេសមួយដែលមានពលរដ្ឋប្រកបដោយមនសិការពិតប្រាកដគឹជាកត្តាជម្រុញឲ្យមានការអភិវឌ្ឍន៍សង្គមមែន ព្រោះមនុស្សដែលមានស្មារតីភ្ញាក់រលឹកពិតជាមនុស្សដែលមានសមត្ថភាព និងគុណធម៌ខ្ពស់ ពោលគឺជាមនុស្សដែលមានចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅល្អ ចេះរួមរស់ក្នុងសង្គម និងមានស្មារតីស្នេហារជាតិមាតុភូមិទៀតផង ។ មានន័យថា មនុស្សដែលប្រកបទៅដោយស្មារតីភ្ញាក់រលឹកពិតជាអាចអភិវឌ្ឍន៍ខ្លួនផ្ទាល់ ក៏ដូចជាគ្រួសារ និងសង្គមពុំខានឡើយ ។ យ៉ាងណាមិញប្រជាពលរដ្ឋដែលមានការងារសុចរិត ស្របតាមច្បាប់រដ្ឋមានទំនួលខុសត្រូវមានសមត្ថភាព មានស្មារតីភ្ញាក់រលឹកច្នៃប្រឌិត តាមទាន់សម័យទំនើបហើយបម្រើផលប្រយោជន៍មនុស្សគ្រប់គ្នាដូចជាកសិកម្មសម័យថ្មីមានបទពិសោធន៍និងស្រាវជ្រាវច្នៃប្រឌិតរកការរីកចម្រើននានា ។ កម្មករជំនាញប្រកបដោយបច្ចេកទេសទំនើប ។ ពាណិជ្ជកម្មធ្វើពាណិជ្ជកម្មសុចរិត ត្រឹមត្រូវ មិនមានការកេងប្រវ័ញ្ចនោះឡើយ ។ ពលរដ្ឋខាងលើនេះ គឹជាមូលដ្ឋានជម្រុញឲ្យសង្គមមានការរីកចម្រើនមានភាពសម្បូររុងរឿងលើគ្រប់វិស័យដូចជា វិស័យនយោបាយប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ផ្តល់សិទ្ធិសេរីភាពក្នុងការជ្រើសរើសអ្នកតំណាងរាស្រ្ត អ្នកគ្រប់គ្រងរបស់ខ្លួន ។ ចំណែកឯវិស័យសេដ្ឋកិច្ច បង្កើបបាននូវភូមិមួយផលិតផលមួយប្រាក់ចំណូលធានាជីវភាពរស់នៅប្រចាំថ្ងៃ មានភាពសុខស្រួលគ្រប់បែបយ៉ាងបំពេញតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងស្រុក បានបរិបូរណ៍ហូរហៀរ ហើយនាំយកផលិតផលច្នៃប្រឌិតទៅលក់ក្រៅប្រទេសផងទៀត ។ ចំពោះវិស័យសង្គមកិច្ច ប្រជាជនគ្រប់និគមជនបទ ទីក្រុងមានសេចក្តីសុខចម្រើន មានស្ថេរភាពក្នុងស្រុកភូមិមានមន្ទីរពេទ្យ ដែលយកចិត្តទុកដាក់ចំពោះប្រជាជនមិនរើសអើងពណ៌សម្បុរ កុមារា កុមារី បានចូលសាលារៀនជាពិសេសមនុស្សមានការងារធ្វើដោយទទួលបានប្រាក់កម្រៃខ្ពស់ ។ រីឯវប្បធម៌េនោះវិញ កឹមានសេរីភាពក្នុងជំនឿសាសនារក្សាខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទម្លាប់ល្អរបស់ស្រុកភូមិហើយក៏ទទួលយកវប្បធម៌បរទេសដែលជឿនលឿនមកច្នៃប្រឌិត ដើម្បីបំពេញសេចក្តីត្រូវការរបស់ភូមិស្រុករីកចម្រើនក្នុងភូមិស្រុកតំបន់ឬប្រទេស​ ។ តួយ៉ាងអ្នកដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សហគមន៍ គឹមានសមត្ដភាព និងជំនាញច្បាស់លាស់ក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ។ កសិករមានបច្ចេកទេសេជំនាញធ្វើឲ្យកំណើ​នកសិផលបានប្រសើរដោយមិនមានជាតិគីមីពោលគឺប្រើប្រាស់តែរបស់ធម្មជាតិ​ ។ ចំពោះអ្នកដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលប្រកបដោយមនសិការត្រូវមានលក្ខណៈសម្បត្តិជាគំរូលើគ្រប់វិស័យ ពោលគឹ ចេះដឹកនាំ និងគ្រប់គ្រង​ប្រកបដោយបទពិសោធន៍ ។ មានន័យថាអ្នកដឹកនាំ ត្រូវរិះរកមធ្យោបាយ ឬល្បិច យុទ្ធសាស្រ្ត ដែលខ្លួនធ្លាប់បានឆ្លងកាត់ក្តី ឬទើបតែរកឃើញក្តី ដើម្បីគ្រប់គ្រងប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្របទៅតាមការពិចារណាបានច្បាស់លាស់ ។ មិនតែប៉ុណ្ណោះអ្នកដឹកនាំ គឺត្រូវចេះគោរពច្បាប់ វិន័យបទបញ្ញត្តិនិងរដ្ឋធម្មនុញ្ញ ។ ពោលគឹ​ត្រូវមានស្មារតី និងឧត្តមគតិក្នុងការគោរពច្បាប់បទដ្ឋាននានានិងក្បួនវិន័យផ្សេងៗទៀត ។ លើសពីនេះទៀតអ្នកដឹកនាំត្រូវស្គាល់អំពីបញ្ហា និងសេចក្តីត្រូវការរបស់សង្គមដែលខ្លួនគ្រប់គ្រងហើយឈ្លាសវៃក្នុងការដោះស្រាយបញ្ហា ។ ល្គឹកណាប្រជាជនដែលរស់នៅក្នុងសង្គមមានការជិះជាន់ ឬមានទុក្ខកង្វល់ដោយប្រការណាមួយ ល្គឹកនោះហើយគឹជាពេលវេលាដែលអ្នកដឹកនាំគ្រប់រូបត្រូវតែមានវិធានការសម្រាប់ដោះស្រាយនូវរាល់បញ្ហា ក៏ដូចជាទុក្ខកង្វល់របស់ប្រជារាស្រ្តទូទៅ ។ បន្ថែមពីលើនេះទៀតអ្នកដឹកនាំត្រូវស្គាល់អំពីច្បាស់គ្រប់គ្រងប្រទេសស ឬស្ថាប័នសហគមន៍ក្រុមព្រមទាំងចេះស្រឡាញ់ និងការពារយុត្តិធម៌ ។ ពិតណាស់អ្នកដឹកនាំត្រូវតែយល់ច្បាស់អំពីអ្វីដែលហៅថា ការដឹកនាំ ? ពិសេសត្រូវធ្វើយ៉ាងណាដើម្បីដឹកនាំបានល្អ ។ មិនត្រឹមតែចេះដឹកនាំប៉ុណ្ណោះទេ តែត្រូវចេះស្រឡាញ់ និងការពារយុត្តិធម៌ជូនប្រជារាស្រ្ត ឬសមាជិក ​ខ្លួនដោយប្រឆាំងដាច់ខាតនូវរាល់អំពើអសកម្មទាំងឡាយដែលមកជិះជាន់ ឬបំបែកបំបាក់ដោយប្រការណាមួយនោះ ។ ពិសេសជាងនេះទៅទៀត អ្នកដឹកនាំត្រូវតែជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ចេះរំងាប់ជម្លោះទាស់ទែងក្នុងសង្គមរវាងនាយទុន និងកម្មកររដ្ឋ និងរាស្រ្ត រំងាប់រវាងបក្សផ្សេងទំនាស់ផ្នែកសេដ្ឋកិច្ចនានា ប្រកបទៅដោយគតិយុត្តិធម៌ ។ យើងដឹងហើយថា រាស្រ្តតែងផ្តល់នូវការជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ​ ។ ដូច្នេះអ្នកដឹកនាំទាំងឡាយត្រូវតែចេះធ្វើអ្វីៗឲ្យស្របទៅតាមការយល់ឃើញ និងផ្តល់សេចក្តីសុខជូនប្រជាជាតិទាំងមូល ។ ជម្លោះនានាក្រោមរូបភាពណាមួយនោះ គឺត្រូវតែដោះស្រាយបន្ទាន់ដើម្បីកុំឲ្យនៅកកស្ទះធ្វើឲ្យខាតពេលវេលា ។ ម្យ៉ាងវិញទៀតអ្នកដឹកនាំត្រូវចេះស្រឡាញ់ធម៌អាថ៌យកធម៌ជាធំ ។ ពោលគឺត្រូវស្រឡាញ់ការចេះដឹង ការពិតចេះធ្វើខ្លួនឲ្យគេគោរពរាប់អាន ។ យ៉ាងណាមិញបើអ្នកដឹកនាំប្រកាន់ខ្ជាប់ខ្ជូននូវធម៌របស់ព្រះសម្មាសម្ពុទ្ធបរមគ្រួនៃយើងនោះ ច្បាស់ជាមានការដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាពជាពុំខានឡើយ ។ មួយវិញទៀត អ្នកដឹកនាំត្រូវមានការ សន្តោសដោយបច្ច័យបួន តាមមានតាមបាន មិនលោភលន់ខ្ជះខ្ជាយ មិនចង់បានហួសឋានៈមិនហ៊ឺហាហួសពិអ្វីដែលខ្លួននិងប្រទេសខ្លួនកំពុងមាន ។ ហេតុនេះអ្នកដឹកនាំគប្បីប្រកាន់នូវឥរិយាបថឲ្យបានសមសួន មិនត្រូវមានភាពលោភលន់ឬលោភអំណាចហួសព្រំដែន ហ៊ឺហាខុសទំនងនោះឡើយ ពោល​គឹត្រូវធ្វើខ្លួនឲ្យសាមញ្ញជាទីបំផុត ទើបធ្វើឲ្យប្រជាជននៅក្រោម ការគ្រប់គ្រងគោរពស្រឡាញ់ ពេញចិត្ត​និងផ្តល់តម្លៃខ្ពស់ ។ អ្នកដឹកនាំត្រូវមានចិត្តអំណត់ មិនក្រោធខឹងផ្តេសផ្តាស ពោលគឺមិនមានចិត្តមេត្តានិងការសន្តានប្រណី ធម៌អធ្យាស្រ័យចំពោះអ្នកដទៃគឺពុំត្រូវមានការខឹងសម្បាដោយសារតែមូលហេតុបន្តិចបន្តួចឡើយ ។ ហេតុនេះត្រូវធ្វើការពិចារណាឲ្យបានល្អិតគិតឲ្យល្អន់ទើបជាវិធីសាស្រ្តដ៏ប្រសើរសម្រាប់អ្នកដឹកនាំ ។ ជាការពិតពុំអាចប្រកែកបានអ្នកដឹកនាំត្រូវមានសេចក្តីក្លាហាន រឹងប៉ឺងច្បាស់លាស់ប្រកបដោយសតិសម្ឍជញ្ញៈ ។ ត្រឹមត្រូវហើយអ្នកដឹកនាំគប្បីមានសេចក្តីក្លាហាន ហ៊ានប្រឈមមុខនូវរាល់ឧបសគ្គទាំងឡាយមិនថាតូចក្តី ឬធំក្តីនោះទេ ត្រួវតែហ៊ានវាយបក ឬរកដំណោះស្រាយឲ្យបានសមស្របប្រកបដោយចំណេះចេះដឹងនិងបញ្ញញាណខ្ពង់ខ្ពស់ ។ ជាពិសេសអ្នកដឹកនាំត្រូវចេះរស់ដោយមិនមានការលោភលន់ មានមេត្តា ករុណា មុទិតា និងឧបេក្ខា ។ ភាពស្គាល់ខុសត្រូវ ល្អអាក្រក់ ខ្ពស់ទាប គឹជាប្រភេទមនុស្សដែលមានការយល់ដឹងខ្ពស់ ។ ពិសេសត្រូវមានព្រហ្មវិហារធម៌ក្នុងខ្លូន ដើម្បីជាមូលដ្ឋានគ្រឹះដល់ការដឹកនាំមាគ៌ានៃប្រទេសជាតិឲ្យឈានទៅរកចំណុចកំពូលដូចអរិយប្រួទេសនៅលើសកលលោក ។ ដោយឡែកក្នុងអត្ថបទអក្សរសិល្ប័ខ្មេរយើងវិញពិសេសក្នងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ តួអង្គសម គឺជាកសិករគំរូ ជាពលរដ្ឋដែលមានមនសិការខ្ពស់ មានចំណេះជំនាញផ្នែកកសិកម្ម ស្រែចំការ ទើបធ្វើឲ្យគាត់មានភាពរីកចម្រើនពិសេសគ្រួសារមានជីវភាពធូរធារ ។ រីឯរឿងកុលាបប៉ៃលិនវិញក៏បានបង្ហាញដែរថា តួអង្គចៅចិត្រគឹជាមនុស្សដែលមានមនសិការពិតប្រាកដ ទើបអាចមានសមត្ថភាព ពោលគឺមានការតស៊ូគ្រប់បែបយ៉ាង មានសាគ្គីទូលាយរហូតសម្រេចបានជោគជ័យក្នុងមួយជីវិត ។ ប្រសិនណាបើសង្គមមួយមានប្រភេទមនុស្សដួចទៅនឹងតួអង្គចៅចិត្រនេះច្រើន ច្បាស់ណាស់សង្គមួយនោះ​ពិតជាអាចសំណើការ ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍សង្គមជាតិមួយដ៏ពិតប្រាកដមែន ។ដ្បិតអីប្រភេទមនុស្សនេះពោរពេញទៅដោយមនសិការមួយដែលកើតចេញពីការបណ្តុះបណ្តាលដ៏ត្រឹមត្រូវរបស់សង្គមដែរ ៕​

សរុបសេចក្តីមក ប្រទេសមួយដែលមានពលរដ្ឋទាំងក្នុងសង្គមជាក់ស្តែង ក៏ដូចជាអក្សរសិល្ប៍ចេះភ្ញាក់រលឹកក្នុងសីលធម៌រស់នៅ ដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់ ចេះស្រឡាញ់ការងារសុចរិត និងភ្ញាក់រលឹកចេះស្រឡាញ់ជាតិមាតុភូមិ ស្រឡាញ់មនុស្សជាតិ ពិសេសអ្នកដឹកនាំភ្ញាក់រលឹកក្នុងអភិបាលកិច្ចល្អ យកប្រយោជន៍ជាតិជាធំ ប្រទេស​នោះពិតជាបានអភិវឌ្ឍន៍រីកចម្រើនពុំខានឡើយ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1