គេថា « បរិស្ថានជាអាយុជីវីតរបស់មនុស្ស » ។ចូរពន្យល់បកស្រាយពាក្យស្លោកនេះឲ្យបានក្បោះក្បាយ ព្រមទាំងលើកផែនការទប់ស្កាត់បាតុភាពអសកម្មទាំងឡាយមកលើបរិស្ថាន ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

មនុស្សជាសត្វម្យ៉ាងដែលមានលក្ខណៈប្លែ្កពីសត្វដទៃទៀត ។ មនុស្សជាសត្វដែលមានវិចារណញាណ មានប្រវត្តិសាស្រ្ត ការរស់នៅជាលក្ខណៈសង្គម មានទំនួលខុសត្រូវ និងមានការបង្កើតថ្មីជាសមាជិកជាដើម ។ ក្នុងការរស់នៅរបស់មនុស្ស មានតម្រូវការអ្វីៗជាច្រើនសម្រាប់ទ្រទ្រង់ការរស់នៅមានជីវីតរបស់ខ្លួនដូចជា ទឹក ពន្លឺ ព្រះអាទិត្យ អុកស៊ីសែន ទីជម្រក ចំណី អាហារនិងជាពិសេសបរិស្ថាន ។អាស្រ័យហេតុនេះហើយទើបមានពំនោលមួយ ពោលថា« បរិស្ថាន ជាអាយុជីវីត » ។ តើពំនោលនេះមានន័យយ៉ាងដូចម្តេចខ្លះ ?
បរិស្ថាន ជាអ្វីៗដែលនៅជុំវិញខ្លួនយើងទាំងមានជីវីត និងឥតជីវីតហើយមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ បរិស្ថានចែកចេញ ជាបរិស្ថានធម្មជាតិបរិស្ថានសង្គុមវប្បធម៌ជាដើម ។
- ក្នុងទឹក យើងរក្សាឲ្យមានអនាម័យ ឬត្រូវមានទឹកស្អាត
- លើដី សំអាតទីធ្លាសាធារណៈ ថែរក្សាការពារព្រៃឈើ
- លើអាការ កាត់បន្ថយផ្សែងពុលរោងចក្រ
- ក្នុងសង្គមមធ្យោបាយធ្វើដំណើរ
វិធីទប់ស្កាត់
- មិនត្រូវយកសម្រាមចោលក្នុងទឹក
- មិនត្រូវយកជាតិពុលដាក់ក្នុងទឹក
- មិនត្រូវបញ្ចេញកាកសំណល់ រោងចក្រចូលក្នុងទឹក
- ត្រូវជួយសម្អាតទីធ្លាសាធារណៈ
- មិនត្រូវកាប់បំផ្លាញព្រៃឈើ
- ដាំដើមឈើបន្ថែម
- ការពារសម្បត្តិវប្បធម៌ឲ្យបានគង់វង្ស ផ្តល់ចំណេះដឹងដល់មនុស្សក្នុងសង្គមឲ្យបានទូលំទូលាយ ។
សរុបមក បរិស្ថានមានសារៈសំខាន់សម្រាប់ជីវីតមនុស្ស យើងដែលមិនអាចខ្វះបានឡើយក្នុងការរស់នៅរបស់មនុស្ស ។
ឆ្លងតាមការបកស្រាយខាងលើមក យើងឃើញថាពាក្យស្លោកខាងលើ ពិតជាមានតម្លៃ ឆ្លើយតបទៅនឹងគោលការណ័របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ។ ដោយយល់ឃើញពីសារៈសំខាន់នៃបរិស្ថានដូចនេះ យើងត្រូវនាំគ្នាជួយការពារបរិស្ថានឲ្យបានល្អ ។