Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

គេថា “កិត្តិយស កិត្តិនាមរបស់គ្រូបង្រៀន ត្រូវផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនឯងផ្ទាល់”។ ចូរពន្យល់បកស្រាយ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

គេថា “កិត្តិយស កិត្តិនាមរបស់គ្រូបង្រៀន ត្រូវផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនឯងផ្ទាល់” ពន្យល់៖

  • កិត្តិយស ៖ កេរ្ដិ៍ឈ្មោះដ៏រុងរឿង យសសក្តិ
  • កិត្តិនាម ៖ កេរ្ដិ៍ឈ្មោះដ៏ល្បាញល្បី

ដូចនេះកិត្តិយស កិត្តិនាមរបស់គ្រូបង្រៀនត្រូវតែផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនផ្ទាល់ ពីព្រោះ៖

  • គ្រូបង្រៀន ជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋានសង្គម
  • មុខរបរគ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
  • គ្រូបង្រៀនជាវិស្វករនៃព្រលឹង
  • ជាអ្នកកសាងសតិបញ្ញាញាណរបស់ជាតិ
  • ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាអ្នកព្យាបាលនូវភាពល្ងង់ខ្លៅ
  • ជាឪពុកម្ដាយទីរបស់សិស្ស
  • ជាអ្នកកសាងគ្រឹះរបស់ជីវិតមនុស្សលោក
  • ជាអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍មនុស្សជាតិ
  • សកម្មភាពរបស់គ្រូបង្រៀន ទាមទារនូវលក្ខណៈសីលធម៌ និងភាពអត់ធ្មត់ព្រមទាំងវាងវៃ ដើម្បីនាំមកនូវសតិអារម្មណ៍ បញ្ញាញាណដល់មនុស្សជាតិ
  • គ្រប់កាយវិការ ដេក ដើរ អង្គុយ និយាយស្ដី ឈរ នៅគ្រប់ទីកន្លែងដែលជាសកម្មភាពរបស់គ្រូត្រូវជាគំរូរបស់មហាជន

អាស្រ័យដូចការបកស្រាយខាងលើនេះហើយទើបបានជាគេនិយាយថា “កិត្តិយស កិត្តិនាម របស់គ្រូបង្រៀនត្រូវផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនផ្ទាល់។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1