Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

គេថាកិតិ្តយស និងកិត្តិនាមរបស់គ្រូបង្រៀនត្រូវផ្តើមចេញពីសកម្មភាពនិងសីលធម៌អាកប្បកិរិយារបស់ខ្លួនផ្ទាល់ ។ ចូរបកស្រាយ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

កិត្តិយស គឹជាការមានយសសក្តិល្បីល្បាញ រុងរឿងថ្លៃថ្នូរ

កិត្តិនាម គឹជាការមានកេរ្តិ៍ឈ្មោះល្បីល្បាញរុងរឿងថ្លៃថ្នូរ

ដូចនេះកិត្តិកយស កិត្តិនាម របស់គ្រូបង្រៀន ត្រូវតែផ្តើមចេញពីសកម្មភាពនិងអាកប្បកិរិយារបស់ខ្លួនផ្ទាល់ព្រោះ៖

  • គ្រូបង្រៀន ជាជនគំរូគ្រប់មជ្ឈដ្ឋានសង្កម
  • មុខរបរគ្រូបង្រៀន ជាមុខរបរមួយដែលថ្លៃថ្នូរ និងឧត្តុងឧត្តម
  • គ្រូបង្រៀនជាវិស្វករនៃព្រលឹង ( បញ្ញាញាណ )
  • ជាអ្នកការពារនិងដោះស្រាយរាល់បញ្ហានៃសង្គម
  • ជាអ្នកព្យាបាលនូវជម្ងឺល្ងង់ខ្លៅ
  • ឪពុកម្តាយទីពីររបស់សិស្ស
  • គ្រូបង្រៀន ជាអ្នកកសាងគ្រឹះនៃជីវីតរបស់មនុស្ស
  • ជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍មនុស្សជាតិ

សកម្មភាពរបស់គ្រូបង្រៀនទាមទារនូវសីលធម៌ ភាពអត់ធ្មត់ព្រមទាំងឈ្លាសវៃដើម្បីនាំនូវសន្តិអារម្មណ៍បញ្ញាញណដល់មនុស្សទូទៅគ្រប់កាយវិការដេក ដើរ ឈ អង្គុយ និយាយស្តី នៅគ្រប់ទីកន្លែងដែលជាសកម្មភាពរបស់គ្រូសុទ្ធតែជាគំរូរបស់មហាជន ។ អាស្រ័យដូចនេះការបកស្រាយខាងលើនេះហើយទើបបានជាគេនិយាយថាកិត្តិយស និងកិត្តិនាមរបស់គ្រូបង្រៀនផ្តើមចេញពីសកម្មភាព សីលធម៌ និងអាកប្បកិរិយារបស់ខ្លួនផ្ទាល់ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1