Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

គេតែងពោលថា « ខ្វះការអប់រំ ខ្វះការអភិវឌ្ឍន៍ » ។ ចូរបកស្រាយបំភ្លឺ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

អប់រំ គឺជាសកម្មភាពដែលធ្វើការអប់រំ ទៅលើបុគ្គលដែលមាននូវគោលបំណងច្បាស់លាស់ទៅក្នុងប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលលក្ខណៈរបស់មនុស្ស) ។ ការអប់រំ គឺជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវីតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗ ។

ការអភិវឌ្ឍន៍ គឺជាដំណើរនៃការធ្វើឲ្យមានការរីកចម្រើនប្រែប្រួលទៅរកកការអភិវឌ្ឍន៍ ។

ប្រជាពលរដ្ឋបានជួបប្រទះនូវកង្វះខាតការអប់រំ ខ្វះការអភិវឌ្ឍន៍ពីព្រោះ៖

  • កើតមានអំពើអសីលធម៌កើតមានផ្សេងៗដូចជា អំពើហិង្សា ចោរកម្ម លួចឆក់ប្លន់ ចាប់រំលោភ ចាប់ជម្រិត និងឃាតកម្មជាដើម ។
  • ខ្វះខាតនូវធនធានមនុស្សសម្រាប់ការកសាងប្រទេសជាតិមាតុភូមិ
  • ជួបប្រទះនូវអនក្ខរជន ទុរគតជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម
  • ខូចបរិស្ថានដោយការប្រើប្រាស់វត្ថុនៃធម្មជាតិទំនង និងដោយគ្មានចំណេះដឹង
  • កើតមាននូវជម្ងឺជាច្រើ​ន និងមានអ្នកវិបត្តិខាងកាយសម្បតា រោគព្យាធ៌ ដោយសារតែពួកគេខ្វះនូវអនាម័យ
  • ពិបាកក្នុងការកសាងជាតិឲ្យរីកចម្រើនឆាប់រហ័សឡើងវិញ
  • បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត និងអស់សង្ឃឹមនៅក្នុងជីវីត
  • បាត់បង់សេវាសង្គម
  • ប៉ះពាល់ប្រព័ន្ធអប់រំនៅក្នុងសង្គម
  • បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ
  • វប្បធម៌ និងអរិយធម៌របស់ជាតិត្រូវបានធ្លាក់ចុះ
  • ខ្វះនូវបញ្ញា ស្មារតីដោយឆ្លងកាត់ការត្រិះរិះពិចារណា បណ្តាចំពោះចំណេះដឹងកនានាដែលប្រកបដោយអសីលធម៌ អគតិ ព្រោះតែគ្មាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រព័ន្ធខួរក្បាល
  • បាត់បង់នូវភាពឆ្លៀតវៃ គ្មាននូវឆន្ទៈដ៏មុះមុតក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ
  • គ្មានសារតីសាមគ្គីភាព ភាតរភាព មនុស្សធម៌ អហិង្សា លទ្ធិប្រជាធិបតេយ្យ
  • គ្មានគំនិតបង្កើតស្នាដៃជាទេពកោសល្យរបស់សង្គមបាន
  • ការរស់នៅនៅតាមបែបជាសត្វដែលគ្មានសេចក្តីថ្លៃស្នូរ អាចក្លាយទៅជាស្ថាបនិកដ៏សកម្មក្នុងការកសាងប្រវត្តសាស្រ្តរបស់សង្គមជាតិ
  • មិនអាចធ្វើឲ្យក្លាយជាមនុស្សមានប្រយោជន៍ក្នងសង្គមជាតិ
  • មិនអាចអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន សិទ្ធិប្រជាធិបតេយ្យដើម្បីឈានទៅស្គាល់សារៈប្រយោជន៍ ឬផលប្រយោជន៍ដែលកើតមានដោយយថាហេតុ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1