គុណវិប្បត្តិឬចំណុចខ្សោយរបស់ស្វាមីមានអ្វីខ្លះ? ចូរបំភ្លឺ៕
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ចំណុចខ្សោយ១០យ៉ាងខាងក្រោម អ្នកជាស្វាមីគប្បីដឹងនិងពិនិត្យកែខៃខ្លួនឱ្យបានល្អ និងទាន់ពេលវេលា ព្រោះចំណុចខ្សោយនេះ ជាកត្តាដែលអាចឱ្យភរិយារបស់ខ្លួនមើលងាយ ឬធុញលើខ្លួនបាន៖
- ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ។ ក្រនេះអាចរួមដល់ការក្រគំនិត ក្របញ្ញា ឬដូចសម្តេចព្រះសង្ឃរាជលោកតែងជាកាព្យថា “ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃ ឆ្នៃទាស់”។
- ជាមនុស្សដែលមានជំងឺជាប់ជានិច្ច ជំងឺរ៉ាំរ៉ៃ មួយថ្ងៃកាត់មួយថ្ងៃកោរ រកថ្ងៃជានោះតិច បន្តិចឈឺៗ។
- ជាមនុស្សចាស់ គ្រាំគ្រា ទុព្វលភាព រាងកាយមិនមាំមួន ចាស់ជរា ចូលតម្រាតាជូជក និងនាងអមិត្តធីតា ធ្វើអ្វីមិនកើត ត្រូវពឹងភរិយាខ្លួន។
- ជាមនុស្សស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវក្របី ឬតាមផ្លូវជាដើម ពេលស្រវឹងធ្វើអាការៈថោកទាប អាក្រាតខ្លួន ឬពុំនោះសោតក៏វាយប្រពន្ធកូន។
- ជាមនុស្សល្ងង់ ទក់មក់ ទ្រើងៗ មិនសូវគ្រប់១០។
- ជាមនុស្សធ្វេសប្រហែសខ្ជីខ្ជា គ្មានសតិ មានសេចក្តីប្រមាថច្រើន
- ធ្វើអ្វីមិនជាក់លាក់ ចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណា ធ្វើនេះបន្តិច ធ្វើនោះបន្តិច ចាប់ឱ្យពីសពាស មិនច្បាស់អ្វីសោះ។
- ខ្ជិលច្រអូស មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកម្លាំងប្រពន្ធ រកស៊ីដូចសត្វប្រឡាំងកាស។
- មិនប្រឹងប្រែងយកទ្រព្យសម្បត្តិយកមកទុកដាក់។
- បំផ្លាញទ្រព្យសម្បត្តិឱ្យវិនាសទៅដោយអបាយមុខ ឬដោយប្រការណាមួយ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ