ក្នុងសង្គមប្រជាធិបតេយ្យ តើអំណាចសំខាន់ៗមានប៉ុន្មាន? ហេតុអ្វីបានជាអំណាចនៃការគ្រប់គ្រងរដ្ឋទាមទារឲ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ក្នុងសង្គមប្រជាធិបតេយ្យ អំណាចសំខាន់ៗមាន៣។ ការគ្រប់គ្រងរដ្ឋទាមទារឲ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា អំណាចទាំង៣នោះមានការបែងចែកដាច់ពីគ្នាគឺ៖
- អំណាចនីតិបញ្ញត្តិ ( រដ្ឋសភា-ព្រឹទ្ធសភា )៖ មានតួនាទីតាក់តែងច្បាប់និងអនុម័តច្បាប់។
- អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល )៖ មានតួនាទីជាអ្នកអនុវត្តច្បាប់ និងក្រឹត្យ។
- អំណាចតុលាការ ( អង្គចៅក្រម )៖ ជំនុំជំរះក្តី និងរកយុត្តិធម៌ជូនសង្គម។
អំណាចទាំង៣ បែងចែកដាច់ពីគ្នាដើម្បីចៀសវាងការរំលោភអំណាចគ្នាដែលគេហៅថា “អំណាចផ្តាច់ការ”។ អំណាចទាំង៣នេះជាស្ថាប័នផ្សេងៗពីគ្នា ប៉ុន្តែត្រួតពិនិត្យគ្នាទៅវិញទៅមកដើម្បីកុំឲ្យអំណាចណាមួយរំលោភទៅលើអំណាចណាមួយទៀត។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ